ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងាររាជរដ្ឋបាល បន្តផ្ដល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង អនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឲ្យជោគជ័យ។ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំទៅដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងដំណើរការ នៃការបោះឆ្នោតនានា ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីកុំឱ្យការងារបោះឆ្នោតទទួលការបរាជ័យ។ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន គ.ស.អ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នាក្នុងការធ្វើឱ្យ កិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម ជាមួយលោកស្រី ឯកអគ្គរដ្ឋទូតតួគី នារសៀលថ្ងៃទី៨ ខែធ្នូ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះ នាថ្ងៃទី១ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែល សម្ដេចធបិតី នាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ លោកឧបនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត...
ស្វាយរៀង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយលោកប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួសលោកម៉ែន វិបុល ដែលដាក់ឲ្យចូលនិវត្តន៍។ លោកអភិសន្តិបណ្ឌិតស សុខាក៏បានថ្លែងកោតសរសើរដល់លោកម៉ែន វិបុល ដែលក្នុងអាណិត្តិដែលលោកជាអភិបាលខេត្តបានដឹកនាំនិងខិតខំអភិវឌ្ឍន៍ខេត្តស្វាយរៀងឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។ បន្ថែមលើសពេលនេះលោកអភិសន្តិបណ្ឌិតបានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អភិសន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូន លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕