បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃពុធថា លោកនឹងបង្កើនការនាំចេញរបស់ប្រទេសនេះ ទ្វេដងទៅកាន់ទីផ្សារមិនមែនសហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ខ្លួន លើសហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាដែលរៀបរាប់អំពីអាទិភាពរបស់ រដ្ឋាភិបាលរបស់គាត់សម្រាប់ថវិកាសហព័ន្ធនៅខែក្រោយ លោក Carney បាននិយាយថា ធម្មជាតិនៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរ ដូច្នេះកំណត់គោលដៅនៃការនាំចេញមិនមែនសហរដ្ឋអាមេរិកទ្វេដងក្នុងរយៈពេល១០ឆ្នាំខាងមុខ។ លោក Carney បាននិយាយថា...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសផលិតប្រេងដ៏ធំបំផុតពីររបស់រុស្ស៊ី គឺក្រុហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះគឺជាពេលវេលាដើម្បីបញ្ឈប់ការសម្លាប់ និងសម្រាប់បទឈប់បាញ់ជាបន្ទាន់” ។ លោក Bessent បានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិកបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនពីរនាក់ ដែលត្រូវបានចោទប្រកាន់ នៅក្នុងការវាយប្រហារប្រឆាំងនឹង នាវាមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ។ លោក Pete Hegseth បាននិយាយថា ជាការវាយប្រហារដែលពង្រីកការប្រើប្រាស់ យោធាដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ខ្លួន។ យោងតាមសារព័ត៌មាន The...
យោងតាមគេហទំព័រ Politico បានចេញផ្សាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ ប្រសិនបើគាត់អាចបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសម្របសម្រួលសន្តិភាពក្នុងតំបន់។ សេតវិមានកំពុងដាក់លក្ខខណ្ឌថា ការចូលរួមរបស់លោក ត្រាំ នៅកិច្ចប្រជុំកំពូល ASEAN នៅថ្ងៃទី ២៦-២៨ ខែតុលា អាស្រ័យលើការយល់ព្រមរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការអនុញ្ញាតឱ្យលោក ត្រាំ ដឹកនាំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនៅក្នុងឱកាសនៃកិច្ចប្រជុំនេះ នេះបើយោងតាមប្រភពបីនាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃប្រធានបទ។ ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះនឹងផ្តល់ឱ្យលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានប្រកាសថា ឧត្តមនាវីទោ Robert Burke ដែលជាមន្ត្រីយោធាចូលនិវត្តន៍ របស់កងទ័ពជើងទឹកអាមេរិកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងពិន័យជាប្រាក់យ៉ាងច្រើនសម្រាប់ទោសនៃការសូកប៉ាន់។ ប្រភពដដែលបានសរសេរទៀតថាបុរសអាយុ ៦២ឆ្នាំរូបនេះត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទផ្តល់កិច្ចសន្យារដ្ឋាភិបាលដល់ក្រុមហ៊ុនមួយជាថ្នូរនឹង ការងារនាពេលអនាគតជាមួយនឹងក្រុមហ៊ុននេះ។ អតីតឧត្តមនាវីឯកផ្កាយបួន ធ្លាប់ជាមន្ត្រីមានឋានៈខ្ពស់បំផុតទី២ នៅក្នុងកងទ័ពជើងទឹក ដែលបញ្ជាកងកម្លាំងរបស់ខ្លួននៅអឺរ៉ុប និងអាហ្វ្រិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ព្រះរាជអាជ្ញាបាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bloomberg បានរាយការណ៍ថាសហរដ្ឋអាមេរិកនឹងជំរុញសម្ព័ន្ធមិត្តក្រុមប្រទេស G7 របស់ខ្លួនដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់ការរឹបអូសទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលបានបង្កក ហើយបញ្ជូនពួកគេទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រទេសលោកខាងលិច បានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដែលប្រហែលជាង២០០ ពាន់លានអឺរ៉ូដែលកាន់កាប់ដោយក្រុមហ៊ុនបោសសម្អាតប្រាក់ Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល។ មូលនិធិនេះត្រូវបានបង្កើតការប្រាក់រាប់ពាន់លាន ហើយលោកខាងលិចបាននិងកំពុងរិះរកមធ្យោបាយដើម្បីប្រើប្រាស់ប្រាក់ចំណូលដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែនផងដែរ។ ខណៈពេលដែលការបដិសេធពីការរឹបអូសទាំងស្រុង...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ក្នុងយុគសម័យថ្មីនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពពិភពលោក ដោះស្រាយបញ្ហាប្រឈមនានាជាសាកល និងបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសធំៗ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco...
ភ្នំពេញ៖ លោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល (DAP-NEWS.COM) នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានទៅបរិច្ឆាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាទី ៤ ក្បែរ បូជនីយដ្ឋាន វត្តភ្នំ និងស្ថានទូតអាមេរិកប្រចាំកម្ពុជា។ គិតចាប់ពីឆ្នាំ ២០២៥ លោក...
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា និងនៅភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។ នៅខេត្តសៀមរាប លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក...
បរទេស៖ តម្លៃមាសបានកើនឡើងដល់កម្រិតកាន់ខ្ពស់ ក្នុងរយៈពេលជាង ៤ខែមកនេះ គិតត្រឹមថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារការរំពឹងទុកខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែនេះបានធ្វើឱ្យមានការទាក់ទាញរបស់ដុំមាស។ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា Spot Gold បានកើនឡើង 0.3% នៅក្នុងតម្លៃ ៣.៤៥៧,១៦ដុល្លារ ក្នុងមួយអោន...