បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តុលាការរបស់ទីក្រុងតូក្យូ បានប្រកាសឲ្យខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ក្នុងការអនុញ្ញាតិឱ្យសាងសង់ផ្លូវអាកាសថ្មីរបស់កងម៉ារីនអាមេរិក នៅលើកោះនេះខណៈដែលកំពុងមានផ្ទុះការតវ៉ាប្រឆាំងពីសាធារណៈចំពោះការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។ ប្រភពដដែលបានសរសេរទៀតថា ផែនការដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកណ្តាលនៅទីក្រុងតូក្យូ គឺជារឿងដែលត្រឹមត្រូវហើយបញ្ជាក់ថា ការសាងសង់ផ្លូវរត់ថ្មីដែលត្រូវបានផ្អាកក្នុងអំឡុងពេលមានវិវាទផ្លូវច្បាប់កាលពីពេលកន្លងមកនោះ ឥឡូវត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ។ រំលឹកដែរថាបញ្ហា ដែលធ្លាប់កើតមានកន្លងមកផងដែរនោះគឺជាផែនការ នៃការផ្លាស់ប្តូរទីតាំងស្ថានីយ៍អាកាសរបស់កងម៉ារីនពីតំបន់ Futenma ដែលស្ថិតនៅក្នុងតំបន់ទីប្រជុំជននៅលើកោះនេះទៅកាន់ទីតាំងដី ដែលបានទាមទារមកវិញដែលហៅថា Henoko នៅឆ្នេរសមុទ្រភាគខាងកើត។...
បរទេស៖ កងទ័ពអាមេរិកបានប្រកាសថា កិច្ចសន្យាតម្លៃ ១,២ ពាន់លានដុល្លារ ដើម្បីផលិតប្រព័ន្ធមីស៊ីល លើផ្ទៃទៅអាកាសកម្រិតខ្ពស់ ថ្នាក់ជាតិចំនួនប្រាំមួយ (NASAMS) សម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ត្រូវបានប្រគល់ជូនទៅឱ្យ ក្រុមហ៊ុនការពារជាតិ Raytheon ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអាមេរិក...
បរទេស ៖ កសមាជិកសង្ស័យ នៃក្រុមជួញដូរ ម៉ិកស៊ិកមួយក្រុម ត្រូវបានគេថត បានកំពុងបាញ់រះឆ្លងព្រំដែន ចូលសហរដ្ឋអាមេរិ កដោយប្រើប្រាស់កាំភ្លើងយន្ត ។ នេះបើយោង តាមអ្នកយកព័ត៌មាន របស់ Fox News លោក Bill Melugin ដែលនៅពីក្រោយរូបភាព នៃការបាញ់ កាំភ្លើងយន្តនោះ ។...
បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ម្នាក់ដែលជាសមាជិកនៃគណៈកម្មការស៊ើបការណ៍សម្ងាត់ជ្រើសរើសព្រឹទ្ធសភាអាមេរិក នៅលើបណ្តាញសង្គមរបស់លោក បានបង្ហាញថា សហរដ្ឋអាមេរិកមានទាហានចំនួន ៣០ ០០០ នាក់ ឈរជើងនៅកោះតៃវ៉ាន់របស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំនាញចិនបាននិយាយថា ប្រសិនបើនេះជាការពិត វាគឺជាការលុកលុយរបស់យោធា និងការកាន់កាប់កោះតៃវ៉ាន់របស់ចិន ហើយស្មើនឹងអាមេរិកប្រកាសសង្គ្រាមជាមួយចិន។ អ្នកជំនាញបានកត់សម្គាល់ថា ប្រសិនបើការលើកឡើងនេះត្រឹមត្រូវនោះ...
បរទេស៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ បានចាប់ខ្លួនមេបញ្ជាការ កងជីវពលជាន់ខ្ពស់ លោក Qasim Muslih ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មអ៊ីរ៉ាក់ នេះបើតាមប្រភពសន្តិសុខចំនួន៣ បាននិយាយប្រាប់ឲ្យដឹង។ លោក Qasim Muslih គឺត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងបាដាដ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារមួយចំនួន រួមទាំងការវាយប្រហារថ្មីៗនេះ លើមូលដ្ឋានទ័ពអាកាស Ain al-Asad...