ព្រឹត្តិការណ៍កូវីដ១៩ ឆ្លងក្នុងសហគមន៍២០កុម្ភៈ បានអូសបន្លាយ ជាច្រើនសប្តាហ៍មកហើយ។ បញ្ហានេះបានកំពុងបន្តនាំមកនូវ ផលលំបាកជាច្រើនដល់សង្គមកម្ពុជា ទាំងផ្នែកសុខាភិបាល និងសេដ្ឋកិច្ច។ ផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល មានសឹងគ្រប់ទីកន្លែង ជាពិសេស រាជធានីភ្នំពេញ ដែលនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានការណ៍ ដ៏តានតឹង ដោយសារ តែករណី នៃជំងឺកូវីដ១៩ បន្តកើនឡើងគួរឲ្យព្រួយបារម្ភជាខ្លាំង។ ការថមថយ នៃសកម្មភាព...
បាត់ដំបង៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការចុះចែក គ្រាប់ពូជបន្លែស្តាជីវភាព ជូនដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៦៣១ គ្រួសារនៅ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ងួន រតនះ អភិបាល នៃគណអភិបាល ខេត្តបាត់ដំបង និង លោកឧកញ៉ា ឡេង សុគា...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។ គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាត នូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕
“កញ្ចប់១ ក្តីស្រលាញ់១” ការជួយសង្គ្រោះ ពីគ្រោះមហន្តរាយទឹកជំនន់ (” One Pack One Love” – Flood Disaster Relief) គឺជាគម្រោងមនុស្សធម៌ ដែលផ្តួចផ្តើមដោយ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia ) ដើម្បីឆ្លើយតបបន្ទាន់...