ភ្នំពេញ ៖ បន្ថែមពីលើការជំរុញឲ្យមានការចរចា ដោយសន្តិវិធី នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពីគោលជំហរ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគម្រាមកំហែង ទៅលើភាគីណាមួយនោះទេ ។ ការចេញមុខប្រកាសជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេស លោកខាងលិច ក៏ដូចប្រទេសជាសមាជិក សហគមន៍អឺរ៉ុប មួយចំនួនបាននិង កំពុងព្យាយាមលូកដៃចូល...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Partrick Murphy បានលើកឡើង នូវការចាប់អារម្មណ៍ លើការថ្កោលទោសរបស់អន្តជាតិ ប្រឆាំងរុស្ស៊ី និងស្នើឱ្យអាស៊ាន ធ្វើដូចគ្នា គឺថ្កោលទោសរុស្ស៊ី។ តាមរយៈបណ្តាញសង្គមTwitter លោកទូត បានសរសេរថា “សហរដ្ឋអាមេរិក និងមនុស្សជាច្រើនជុំវិញពិភពលោក ឈរជាមួយប្រជាជនអ៊ុយក្រែន ក្នុងការតស៊ូរបស់ពួកគេ ចំពោះការលុកលុយខុសច្បាប់របស់រុស្ស៊ី ដែលបានចាប់ផ្តើម...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...
ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន(DomainName) សរុបចំនួន១៥ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា និងឈ្មោះដែនដែលក្លែងបន្លំជាឈ្មោះដែន សម្រាប់ការស្នើសុំទិដ្ឋាការ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ៕
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួន រួចជាស្រេច ក្នុងការស្វាគមន៍ និងសម្រួលដល់ធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីក ប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត ។ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប៉ាន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស ដេីម្បីផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន នៅថ្ងៃនេះបានបញ្ជាក់ថា ប្រទេសន័រវេសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្ដជំរុញកិច្ចសហប្រតិបត្តិការ ផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរក ការបង្រួបបង្រួមកូរ៉េទាំង២ ដោយសន្ដិភាព។ ក្នុងពិធីបើកកិច្ចប្រជុំកំពូល សន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា ពិភពលោកកំពុងតភ្ជាប់គ្នាទៅវិញទៅមក...
ភ្នំពេញ៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីនេះ។...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជា អាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះក្នុងឆ្នាំ២០២០-២០២១ ហើយ បន្តកើនឡើង ខ្ពស់នៅឆ្នាំ២០២២ ដោយសារបើកប្រទេស និងការវិលត្រលប់ ទៅរកកិច្ចដំណើរការ ជាប្រក្រតីឡើងវិញ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗ ដើម្បីលក់ឥណទានកាបូន ហើយយកថវិកាទាំងនោះមកបង្កើន និងពង្រឹងការងារការពារ ព្រមទាំងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា...