ភ្នំពេញ ៖ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្ម ពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុង១ឆ្នាំ ខណៈក្រុមហ៊ុនអាចផលិតមាសសុទ្ធ ប្រមាណ ៣តោន ក្នុង១ឆ្នាំ សម្រាប់៨ឆ្នាំដំបូង។នេះជាលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល...
ភ្នំពេញ៖ គម្រោងប្រមាណជាង៥០០ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១ ត្រូវបានទទួលការពេញចិត្ត ពីសំណាក់ បណ្ដារដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង ក្នុងនោះប្រទេសកម្ពុជាទទួលបាន ១២គម្រោង ដែលនាំឱ្យគម្រោងសរុប របស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦ នៅទីក្រុងឆុងឈីង ប្រទេសចិន...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើប្រទេសឆែកជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជាបន្ថែមទៀត ជាពិសេស ក្រោយពេលជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ សម្តេច សាយ ឈុំ បានកត់សម្គាល់ឃើញថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងឲ្យ ក្រុមហ៊ុនចិន ដំឡើងរោងចក្រ ផលិតកៅស៊ូបេតុង ដោយមានលទ្ធភាពផលិតបាន ក្នុង១ម៉ោង ចំនួន១២០តោន ។ ក្នុងឱកាសចុះពិនិត្យទីតាំងដាក់ដំឡើង គ្រឿងចក្រផលិតកៅស៊ូបេតុង នៅព្រំប្រទល់ខេត្តកំពត-ខេត្តកែប នាថ្ងៃទី៥...
ភំ្នពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ផ្លែស្វាយស្រស់ដំបូងគេរបស់កម្ពុជា បានចូលដល់ទីផ្សារតំបន់ខាងជើងប្រទេសចិន ដោយជោគជ័យ ហេីយក៏ជាសមិទ្ធផលថ្មី និងព្រឹត្តិការណ៍សំខាន់មួយទៀត ផងដែរ។ តាមរយៈហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ថ្មីៗនេះ មានពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយនៃផ្សារផ្លែឈើ Xin...
ភ្នំពេញ៖ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយម វៀតណាមចប់អាណត្តិប្រចាំកម្ពុជា បានបញ្ជាក់ច្បាស់ៗថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារសំខាន់របស់វៀតណាម ។ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការ បរ...
ភ្នំពេញ៖ លោកស្រី Windy R. Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានលើកឡើងថា អាមេរិកគាំទ្រប្រជាជនកម្ពុជា ដោយមានបំណងប្រាថ្នា ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ពួកគេ ក្នុងការអនុវត្តសេរីភាពជាមូលដ្ឋាន។ ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារជាមួយលោក កឹម សុខា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកស្រីអនុរដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំជួបលោក កឹម...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសថា ចាប់ពីថ្ងៃស្អែកដល់ថ្ងៃ៨ មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងលាយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ស្ថានភាពបែបនេះក្រសួង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្របង្កើនការ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់...
“បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?” ជាឃ្លាប្រយោគ ដែលបានចាក់ដោត នៅក្នុងបេះដូង របស់ប្រជាជនកម្ពុជា ឱ្យរំភើប និងភ្ញាក់គំនិតគិតសារជាថ្មី ចំពោះបេះដូងមហាសមុទ្រ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែង គិតគូរយកចិត្តទុកដាក់ ដល់វាសនារបស់ប្រជាជនកម្ពុជា ក៏ដូចជាអនាគត របស់ប្រទេសជាតិ ។ នេះជាការឆ្លើយតបទៅនឹងភាព មន្ទិលនិងការរិះគន់ ដែលថា កម្ពុជាលម្អៀង...
ភ្នំពេញ៖ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា បង្ហាញចំណាប់អារម្មណ៍ចង់ សិក្សាស្វែងយល់បន្ថែមលើកិច្ចសហការ រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ជាពិសេស ការងារគ្រប់គ្របសំរាម ទឹកស្អាត និងពង្រឹងសមត្ថភាពមន្ត្រី។ ក្នុងជំនួបពិភាក្សារងារជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១...