ភ្នំពេញ៖ នៅចំពោះមុខប្រមុខការទូតអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថាកម្ពុជា នៅតែបន្តសហការ លើបញ្ហាការងារ ស្វែងរក អធិធាតុទាហានអាមេរិក បាត់ខ្លួន និងមនុស្សធម៌ ។ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្ដេចតេជោ...
ភ្នំពេញ៖ ប្រមុខការទូតអាមេរិក លោក Antony Blinken នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន ក្នុងកិច្ចប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា។ ក្រៅពីនេះ លោក Antony Blinken បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត,...
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង និងធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើងនៃ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)” ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។ យោងតាម...
ភ្នំពេញ ៖ “កម្ពុជា-អាមេរិក អាចនឹងប្រឈមមុខដាក់គ្នា បើច្បាប់ ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា (S.3052) ត្រូវបានអនុម័ត ហើយនឹងចូលជាធរមាន នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក យល់ព្រម” ។ នេះជាការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា អតីតអ្នកនយោបាយ របស់អតីតគណបក្សសង្រ្គោះជាតិ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា...
ភ្នំពេញ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាង កម្ពុជា-អាមេរិក បានឈានដល់ចំណុចកំពូល ដែលមិនធ្លាប់មានក្នុង ប្រវត្តិសាស្ដ្រនាពេលកន្លងទៅ ហើយទំហំពាណិជ្ជកម្ម ក៏មានកើនឡើងផងដែរ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា...
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ លោក ស្រី ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យភាគីអាមេរិក ពិចារណាលើការដាក់លក្ខខណ្ឌ សម្រាប់ទិដ្ឋាការ របស់មន្ត្រីការទូតកម្ពុជា។ សូមរលឹកថា រដ្ឋាភិបាល អាមេរិក សម្រេច ផ្អាកការចេញ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អាមេរិក ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយតម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរប្រមាណ ៧.៩ពាន់លានដុល្លារ និងវិនិយោគពីអាមេរិកមកកម្ពុជាកើនដល់ ៨៦៣លានដុល្លារ កាលពីឆ្នាំ២០២១។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។ នាឱកាសទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ស្របពេលដែលភាពតានតឹង ហាក់មិនថមថយ ក្នុងទំនាក់ទំនងទ្វេភាគី (កម្ពុជា-អាមេរិក) លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមនអ្នកសារព័តមាន កម្ពុជា-ចិន បានអះអាងថា ក្នុងភូមិសាស្រ្តនយោបាយសហរដ្ឋអាមេរិកនឹងដឹងខ្លួន ក្រោយមិនចាត់ទុកខ្មែរ ក្នុងក្រសែរភ្នែករបស់ខ្លួន។ ការអះអាងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបន្តរករឿង ក្រោយឃើញកម្ពុជា មានទំនាក់ទំនងល្អ ជាមហាអំណាចចិន ដែលជាដៃគូប្រកួតប្រជែង ដ៏ស្រួចស្រាវរបស់ខ្លួន ទាំងលើពិភពលោក និងក្នុងតំបន់។ ថ្មីៗនេះ សហរដ្ឋអាមេរិក បានយកលេស រករឿងរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហា កំពង់ផែរាម តំបន់អភិវឌ្ឍន៍តារាសាគរ (ជួរមាត់សមុទ្រ) ទាំងដែលសហរដ្ឋអាមេរិកខ្លួនឯង បានបញ្ជួននាវាចម្បាំង ជាច្រើនលើកច្រើនសារ ចូលចតនៅលើទឹកដី នៃអតីត សត្រូវស៊ីសាច់ហុតឈាម ដែលជាប់ក្បែរខាង របងជាមួយកម្ពុជា និងនិយាយដោយឡែកលើបញ្ហាទន្លេរសាប និងទន្លេរមេគង្គ។ មិនហួសប្រមាណ សហរដ្ឋអាមេរិក បានបន្តធ្វើទុក្ខបុកម្នេញ លើមន្រ្តីខ្មែរ រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ មកលើរដ្ឋាភិបាលកម្ពុជាក្រោមហេតុផល ស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស និងបំបាត់អំពើពុករលួយជាដើម ។ល។ ឆ្លើយតបទៅនឹង ការវាយប្រហារនេះ នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «សហរដ្ឋអាមេរិក គិតថាខ្មែរជាផ្នែកមួយនៃឧបទ្វីបឥណ្ឌូចិន ដែលចុងក្រោយ មានតែ៣ប្រទេស គឺ ខ្មែរ ឡាវ យួន។ ក្នុងចំណោមប្រទេសទាំង៣នេះ សហរដ្ឋអាមេរិក បានគិតថាយួន ជាបងធំ និងក្បាលរថភ្លើង»។ លោក សយ សុភាព បានឱ្យដឹងថា ហេតុដូច្នេះហើយ បានជានៅក្នុងភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិក ចាប់យកយួនមួយ គឺគ្រប់គ្រាន់តែម្តង ហើយអាចទប់ទល់ចិនបាន។ លោកបន្តថា ដូច្នេះអ្វីដែលសហរដ្ឋអាមេរិក រករឿងខ្មែរ រាល់ថ្ងៃគឺជាលេសដើម្បីមិនចង់ កសាងមិត្តភាព។ ពេញមួយឆ្នាំដែលខ្មែរធ្វើជាប្រធានអាស៊ានប្តូរវេននេះ សហរដ្ឋអាមេរិក រករឿងបង្កហេតុខ្មែរ គ្មានថ្ងៃលុះឡើយ។ លោក សយ សុភាព បន្ថែមថា «ជាសេចក្តីសន្និដ្ឋាន ទុកឱ្យពេលវេលាជាអ្នកកំណត់ចុះ ហើយខ្មែរចាប់ចិនឱ្យជាប់ ពេលនោះកូនដៃរបស់អាមេរិកបាក់ខ្លបខ្លាចហើយ ហើយថ្ងៃណាមួយសហរដ្ឋអាមេរិក នឹងដឹងខ្លួន ដោយខ្លួនឯង»។ លោក សង្កត់ធ្ងន់ថា «យើងក៏មិនត្រូវនៅស្ងៀមដែរ ខ្មែរត្រូវលេងវិញឱ្យដឹងដៃម្តង ពោលប្តឹងអាមេរិកលើបញ្ហាទម្លាក់គ្រាប់បែកគីមី និងបេ៥២ ប្រហែល២លាន ៧សែនតោន លើខ្មែរ ក្នុងសង្រ្គាមវៀតណាម។ តាមរយៈការលើកឡើងជុំវិញ ករណីប្ដឹងសហរដ្ឋអាមេរិកលើបញ្ហាគ្រាប់បែកគីមីនេះ ត្រូវបានទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋខ្មែរជាច្រើនលើសលុបផងដែរ។ សូមរំលឹកថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោនក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕
ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន នៅ២០២២ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេស សហរដ្ឋអាមេរិក ថា កម្ពុជាត្រៀមលក្ខណៈជាស្រេច ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ស្របពេលដែល លោក ចូ បៃដិ ប្រធានាធិបតី សហរដ្ឋអាមេរិក...