តូក្យូ៖ ប្រទេសកូរ៉េខាងជើង ថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុន ដែលជាលើកទីមួយ ដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត ៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន បើទោះបីជាមានការរិះគន់ ពីអន្តរជាតិក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មីស៊ីលរបស់កូរ៉េខាងជើង បានហោះបានចម្ងាយ ៤៦០០ គីឡូម៉ែត្រ...
បរទេស៖ កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនមានគម្រោងលក់អាវុធទៅឱ្យរុស្ស៊ីទេ ដោយហៅគំនិតនេះថាជា “ទ្រឹស្តីសមគំនិត” បន្ទាប់ពីមន្ត្រីអាមេរិកបានអះអាងថា កិច្ចព្រមព្រៀងមួយស្ថិតនៅក្នុងការងារដែល ពាក់ព័ន្ធនឹងគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់ក្រុងព្យុងយ៉ាងបានចេញ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ជាឆ្លើយតបទៅនឹងការ អះអាងនេះដោយនិយាយថា ខណៈពេលដែលខ្លួនមិនទទួលយក ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការលក់អាវុធទាំងអស់ដោយកូរ៉េខាងជើង...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នា កាលពីថ្ងៃពុធថា ប្រទេសទាំងពីរចាំបាច់ត្រូវស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ នេះបើយោងទៅតាមរដ្ឋាភិបាល របស់ប្រទេសជប៉ុន ចំពេលមានការរំពឹងទុក សម្រាប់ភាពប្រសើរឡើងនៃទំនាក់ទំនង ដែលបែកបាក់ជុំវិញបញ្ហាការងារ ក្នុងសម័យសង្គ្រាម និងបញ្ហាទឹកដី។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក៏បានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងមីស៊ីល...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានចេញផ្សាយផ្ទាំង ផ្សាយពាណិជ្ជកម្មថ្មី ដែលបង្ហាញពីមីស៊ីលផ្លោង បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួន ដែលធ្វើដូច្នេះជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំនិងបន្ទាប់ពីប្រទេសនេះ បានកំណត់គោលនយោបាយ ច្បាប់ស្តីពីនុយក្លេអ៊ែរ របស់ខ្លួនកាលពី សប្តាហ៍មុន...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់ជាផ្លូវការ ដែលបញ្ជាក់ពីគោលនយោបាយ អាវុធនុយក្លេអ៊ែរ របស់ខ្លួន ដែលជាទង្វើដែលមេដឹកនាំគីម ជុងអ៊ុន ដែលបានលើកឡើងថា ធ្វើឱ្យស្ថានភាពនុយក្លេអ៊ែរ របស់ខ្លួន “មិនអាចបកក្រោយវិញបានឡើយ” និងរារាំងការចរចាណាមួយ...
សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Lee Jong Sup បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បង្ហាញសញ្ញាណាមួយថា ខ្លួននឹងធ្វើតេស្ដនុយក្លេអ៊ែរ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ប៉ុន្តែប្រទេសនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរៀបចំ ការធ្វើតេស្ដទី៧ របស់ខ្លួន។ លោករដ្ឋមន្ត្រីក៏បានលើកឡើង នៅក្នុងសម័យប្រជុំសភាថា ទីក្រុងព្យុងយ៉ាង បានបន្តរៀបចំ សម្រាប់ការបាញ់បង្ហោះមីស៊ីលផ្លោង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ កាលពីថ្ងៃសុក្រថា មន្ត្រីជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានថ្កោលទោស ចំពោះសំណើសុំជំនួយសេដ្ឋកិច្ច របស់កូរ៉េខាងត្បូង ជាថ្នូរនឹងការរំសាយ អាវុធនុយក្លេអ៊ែរ ។ លោក Kim Yo Jong...
បរទេស៖ លោកស្រី Kim Yo Jong ដែលជាបងប្អូនបង្កើត របស់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un និងជាមន្ត្រីជាន់ខ្ពស់ ក្នុងបក្សកាន់អំណាច របស់ប្រទេសកូរ៉េខាងជើង បានច្រានចោល សំណើជំនួយសេដ្ឋកិច្ច ពីទីក្រុងសេអ៊ូល ជាថ្នូរនឹងការបោះបង់ចោល ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួន ដោយហៅគំនិតនេះថាជា “សុបិនមិនសមហេតុផល”។...
បរទេស ៖ ប្រភពពីយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ថា ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រូចស្វ័យនាំផ្លូវ ចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ចូលទៅក្នុងសមុទ្រលឿង កាលពីព្រឹកថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការសាកល្បង មីស៊ីល ត្រូវបានចោទប្រកាន់ធ្វើឡើង ស្របគ្នានឹងសន្និសីទ សារព័ត៌មាន របស់ប្រធានាធិបតីកូរ៉េខាងត្បូង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ថា មានភាពលម្អៀង ក្នុងតួនាទីជាប្រធាន ទីភ្នាក់ងារពិភពលោក ដោយបានយកបញ្ហា ជាមួយនឹងការកត់សម្គាល់ ទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរ របស់លោកក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុង សេអ៊ូល កាលពីសប្តាហ៍មុន ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kim...