បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថ្លែងនៅក្នុងព្រឹត្តិការណ៍ខួបអនុស្សាវរីយ នៃការឡើងកាន់អំណាច គម្រប់ខួប១០ឆ្នាំ ដោយលើកឡើង តែបញ្ហាសំខាន់ ដូចជាសេដ្ឋកិច្ចនិងការបង្កើនកម្រិតជីវភាព រស់នៅរបស់ពលរដ្ឋប៉ុណ្ណោះ។ កូរ៉េខាងជើងត្រូវបានគេដឹងថា ជាប្រទេសដែលបានដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងពេលវិបត្តិកូវីដដែល ជាមូលហេតុបណ្តាឲ្យប្រទេសកំពុងជួបប្រទះ នូវបញ្ហាខ្វះខាតម្ហូបអាហារយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត...
បរទេស៖ មន្ត្រីកូរ៉េខាងជើងបានកត់សម្គាល់ពី “អស្ថិរភាពដែលកំពុងកើនឡើង” នៃស្ថានភាពយោធា នៅលើឧបទ្វីប ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនសមត្ថភាព ការពាររបស់ប្រទេស នៅឯកិច្ចប្រជុំពេញអង្គ របស់គណបក្សពលករ ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានប្រារព្ធខួបលើកទី១០ នៃការស្លាប់របស់មេដឹកនាំទីពីររបស់ប្រទេសលោក គីម ជុងអ៊ីល ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានសាទរ ចំពោះ “ការធ្វើបដិវត្តន៍” របស់លោកមុន និងក្នុងអំឡុងពេលនៃការកាន់អំណាច ១៧ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ពិធីគោរពវិញ្ញាណក្ខន្ធមួយត្រូវបានធ្វើឡើងនៅស្ថានទូតកូរ៉េខាងជើង ក្នុងរដ្ឋធានីប៉េកាំង នៃប្រទេស ចិន ក្នុង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកលោកអាចនឹងធ្វើការ វាយតម្លៃនិងផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការជំរុញលើកទឹកចិត្ត ចំពោះប្រទេសកូរ៉េខាងជើង ក្នុងខណៈធ្វើការសង្កត់ធ្ងន់ពីតួនាតី កើនឡើងក្នុងតំបន់ សម្រាប់ទីក្រុងសេអ៊ូល។ ការអភិវឌ្ឍមីស៊ីល និងអាវុធរបស់ ប្រទេសកូរ៉េខាងជើង គឺកំពុងតែបង្កអស្ថិរភាព កាន់តែខ្លាំងឡើងៗ ចំពោះសុវត្ថិភាពតំបន់ នេះបើតាមសម្តី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានកំណត់ប្រទេសកូរ៉េខាងជើងថា ជារដ្ឋដែលរំលោភសេរីភាពសាសនា។ កូរ៉េខាងជើង គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលត្រូវបានគេចាត់ទុកថាជា “ប្រទេសដែលនាំឱ្យមាន ការព្រួយបារម្ភជាពិសេស”។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
បរទេស៖ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការរីករាលដាល នៃមេរោគឆ្លង និង “វិបត្តិសុខភាពសាធារណៈដ៏មហន្តរាយ” បន្ទាប់ពីប្រទេសនានាជុំវិញពិភពលោក បានបន្ធូរបន្ថយច្បាប់កំចាត់មេរោគ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រលប់ទៅរកភាពប្រក្រតី មុនការរាតត្បាតជាបណ្តើរៗ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានីយ៍ផ្សាយវិទ្យុផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ថានភាពមេរោគស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ដោយលើកឡើងពីការសម្រេចចិត្ត “មុនកាលកំណត់”...
បរទេស៖ ប្រទេសកូរ៉េខាងជើង ជាយូរមកហើយគឺជាប្រទេស ដែលបានជួយប្រទះបញ្ហា អសន្តិសុខស្បៀងអាហារ ហើយក្នុងនោះបច្ចុប្បន្នកត្តាសំខាន់ៗ ដែលបណ្តាឲ្យបញ្ហានេះ នៅតែបន្តក៏ដោយសារតែ កត្តាគ្រោះធម្មជាតិ កត្តាទណ្ឌកម្ម ដោយអន្តរជាតិនិងជាពិសេសចុងក្រោយនេះ ដោយសារតែបញ្ហាកូវីដ។ ពលរដ្ឋសរុបជាង២៦លាននាក់ ខណៈដែលប្រទេស នៅតែបន្តបិទទ្វាយ៉ាងជិតនោះ នៅសប្តាហ៍នេះមានរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែតបរទេស បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាព ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ហើយដោយក្នងនោះ...
បរទេស៖ ការសិក្សាថ្មីមួយបានធ្វើការសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង អាចនឹងទទួលបានសារធាតុ អ៊ុយរ៉ានីញ៉ូមទាំងអស់ ដែលខ្លួនត្រូវការ សម្រាប់អាវុធនុយក្លេអ៊ែ តាមរយៈកន្លែងចម្រាញ់ Pyongsan ហើយរូបភាពពីផ្កាយរណប លើកឡើងថា ប្រទេសនេះ អាចនឹងផលិតឥន្ធនៈនុយក្លេអ៊ែ កាន់តែច្រើនជាងដែលមាន។ បើទោះជាមានការផ្អាក លើការតេស្តអាវុធនុយក្លេអ៊ែ ចាប់តាំងពីឆ្នាំ២០១៧មកក៏ដោយ ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយថា ខ្លួនកំពុងតែបន្តកសាងឃ្លាំនុយក្លេអ៊ែ ហើយក្នុងឆ្នាំនេះ វាហាក់បានចាប់ផ្តើម...
បរទេស៖ ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់សាកល្បងមីស៊ីលផ្លោងថ្មី (SLBM) របស់នាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ មិនត្រូវបានតម្រង់ឆ្ពោះទៅរកសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា មិនចាំបាច់ ឲ្យ ទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភ ឬ ក៏តានតឹងអំពីវាឡើយ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភចំពោះប្រតិកម្មមិនសមហេតុសមផល ពីសំណាក់សហរដ្ឋអាមេរិក និង...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពី កូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីលផ្លោង ចូលទៅក្នុងសមយុទ្ធខាងកើត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិនិយាយថា វាជាពេលដែលប្រទេសអាស៊ីនេះ ត្រូវបញ្ឈប់ឥរិយាបថ បង្កជម្លោះរបស់ខ្លួន ហើយបែរមកចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊េលើឧបទ្វីបកូរ៉េ។ ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Linda Thomas-Greenfield បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសន្និសីទកាសែត នៅមុនកិច្ចប្រជុំបន្ទាន់របស់...