បរទេស ៖ ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេច ក្នុងការឆ្លើយតបដោយកម្លាំង ចំពោះអ្វីមួយ “ការគណនាខុសដោយល្ងង់” ដោយទីក្រុងសេអ៊ូល។ នេះបើតាមការព្រមាន របស់លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង គ្រោងនឹងបាញ់ បង្ហោះផ្កាយរណប ចារកម្មចំនួន៣បន្ថែមទៀត នៅឆ្នាំ២០២៤ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន ។ គេបានដឹងថា ក្រុងព្យុងយ៉ាង បានទទួលជោគជ័យ ក្នុងការ បាញ់បង្ហោះផ្កាយរណប ចារកម្មចូល ទៅក្នុងគន្លងតារាវិថី...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសើរយោធារបស់ប្រទេស លោកសម្រាប់ការបាញ់ សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពអាច វាយប្រហារគោលដៅ ណាមួយនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ទីក្រុងព្យុងយ៉ាងបានសាកល្បង...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅកាន់សមុទ្រជប៉ុន។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលនេះហាក់ដូច ជាបានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ ប្រហែលជានៅខាងក្រៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនៅភាគខាងជើងនៃកោះហុកកៃដូ ដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា មិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍នោះទេ។ យោងតាមរដ្ឋាភិបាល បានឱ្យដឹងថា មីស៊ីលផ្លោងដែលបាញ់ ដោយកូរ៉េខាងជើង...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េបានឲ្យដឹងថា កូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិការការិយាល័យគ្រប់គ្រងផ្កាយរណបកាលពីថ្ងៃសៅរ៍ បន្ទាប់ពីខែមុន បានបាញ់ បង្ហោះផ្កាយរណប ចារកម្ម ដោយជោគជ័យទៅកាន់គន្លងតារាវិថី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ក្យូដូជប៉ុន ។ សេចក្តីប្រកាសបង្ហាញថា ប្រទេសកូរ៉េខាងជើង អាចនឹងដាក់ផ្កាយរណបឈ្លប យកការណ៍ Malligyong-1 របស់ខ្លួនជាផ្លូវការ...
សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានឱ្យដឹងថា ទីភ្នាក់ងារអវកាស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) កំពុងព្យាយាមបង្កើនល្បឿន ការកែតម្រូវផ្កាយរណបឈ្លបយកការណ៍ ដែលខ្លួនបានដាក់ចូលទៅក្នុងគន្លង តារាវិថីកាលពីសប្តាហ៍មុន ។ ទីភ្នាក់ងារ KCNA...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ការនាំចេញសព្វាវុធថ្មីៗ របស់កូរ៉េខាងជើង សម្រាប់សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន អាចរួមបញ្ចូលមីស៊ីល ប្រឆាំងយន្តហោះរយៈចម្ងាយខ្លី និងមីស៊ីលប្រឆាំង យន្តហោះ បន្ថែមពីលើការបាញ់កាំភ្លើងធំ។ ការវាយតម្លៃនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីសេវាស៊ើបការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូង បានជូនដំណឹងដល់គណៈកម្មាធិការសភាថា កូរ៉េខាងជើង ហាក់ដូចជាបានបញ្ជូនកាំភ្លើងធំជាង ១លានដើម និងអាវុធផ្សេងទៀត ក្នុងការដឹកជញ្ជូនប្រហែល ១០ ទៅកាន់ប្រទេសរុស្ស៊ី...
សេអ៊ូល៖ កូរ៉េខាងជើង បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចូលគោលនយោបាយ “អភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យ បានលឿនដល់កម្រិតខ្ពស់” ក្នុងអំឡុងពេលសម័យប្រជុំសភា ដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំង “ការបង្កហេតុរបស់យោធាអាមេរិក”។ នៅក្នុងសម័យប្រជុំរយៈពេលពីរថ្ងៃ នៃសភាប្រជាជនកំពូលរហូតដល់ថ្ងៃពុធ លោក គីម បានឲ្យដឹងថា “យើងមិនត្រូវផ្លាស់ប្តូរ ឬទទួលស្គាល់ជំហរបច្ចុប្បន្ន របស់ប្រទេសរបស់យើង ជារដ្ឋអាវុធនុយក្លេអ៊ែរនោះទេ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រថា លទ្ធផលទទួលបានពីគណបក្សកាន់អំណាចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានបើកកិច្ចប្រជុំការិយាល័យនយោបាយមួយកាលពីថ្ងៃពុធ ដោយសាទរចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ថាទទួលបានជោគជ័យតាមការចង់បាន ។ នៅក្នុងរបាយការណ៍សម្រាប់កិច្ចប្រជុំការិយាល័យនយោបាយ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងសងសឹកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើង ងាកទៅរកការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនាពេលណាមួយ។ លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយនឹងក្រុមអ្នកកាសែត កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាន...