បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានផ្សាយថា កាលពីថ្ងៃពុធ យោធាកូរ៉េខាងជើង បានធ្វើការវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើជាវាយប្រហារលើ ប្រទេសកូរ៉េខាងត្បូង ដើម្បីជាការឆ្លើយតបទៅនឹង “សមយុទ្ធសង្រ្គាមឈ្លានពានបែបផ្សងព្រេង” របស់រដ្ឋាភិបាលនៅទីក្រុងសេអ៊ូល ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រនៅចុងសប្តាហ៍នេះ ខណៈដែលកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនមិនបានរកឃើញបញ្ហាវិទ្យាសាស្ត្រ ឬបច្ចេកទេសទេ បើទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកស្រុកជាច្រើនក៏ដោយ។ រដ្ឋាភិបាលទីក្រុងហុងកុង បានឲ្យដឹងថា ខ្លួននឹងរឹតបន្តឹងការនាំចូលអាហារសមុទ្រ របស់ប្រទេសជប៉ុនពីខេត្តចំនួន ១០ ដូចជា តូក្យូ ហ្វូគូស៊ីម៉ា...
សេអ៊ូល៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ក្រុមសកម្មជនសន្តិភាព កូរ៉េខាងត្បូង មួយក្រុមបានធ្វើការប្រមូលផ្តុំគ្នា ប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមឡើងនៅមុនថ្ងៃនោះ ។ក្រុមសកម្មជន មកពីអង្គការ សាមគ្គីភាពដើម្បីសន្តិភាព និងការបង្រួបបង្រួមកូរ៉េ ហៅកាត់ថា (SPARK) បានប្រមូលផ្តុំគ្នានៅជិត ការិយាល័យ...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ លើការប្តេជ្ញាចិត្ត ដើម្បីពិគ្រោះជាមួយគ្នាទៅវិញទៅមក យ៉ាងឆាប់រហ័ស ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេ ចំពោះ “ការបង្កហេតុ និងការគំរាមកំហែង” ចំពេលមានសកម្មភាពឈ្លានពានរបស់ប្រទេសចិន និងការបះបោរកាន់តែខ្លាំងឡើង របស់កូរ៉េខាងជើង។ ដោយប្រើប្រាស់អត្ថប្រយោជន៍ នៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ មេដឹកនាំបានប្រកាស “ជំពូកថ្មី” នៅក្នុងទំនាក់ទំនងត្រីភាគី...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ទំនងជានឹងព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាប្រចាំ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ នៅពេលដែលមេដឹកនាំទាំង៣ ជួបគ្នានៅសប្តាហ៍ក្រោយ។ ប្រទេសទាំងបីគ្រោងនឹងលើកឡើងពីកិច្ចព្រមព្រៀងនេះនៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់ពួកគេ ដែលត្រូវបានរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅឯជំរុំ Camp David របស់លោកនៅជិតទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែសីហា។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ធនាគារកូរ៉េខាងត្បូង កំពុងដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កក ហើយជនអ៊ីរ៉ង់ ដែលជាប់គុក “ខុសច្បាប់” មួយចំនួននៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះផងដែរ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិរបស់ប្រទេសនេះ “ត្រូវបានបង្កកដោយខុសច្បាប់នៅក្នុងធនាគាររបស់កូរ៉េខាងត្បូងក្នុងរយៈពេលពីរ ទៅបីឆ្នាំដោយសហរដ្ឋអាមេរិក” ដោយបន្ថែមថា “អ៊ីរ៉ង់ បានទទួលការធានាចាំបាច់ពីសហរដ្ឋអាមេរិក សម្រាប់ការបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកាតព្វកិច្ចក្នុងរឿងនេះ “។ គេប៉ាន់ប្រមាណថា អ៊ីរ៉ង់...
វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិករំពឹងថា កិច្ចប្រជុំកំពូលត្រីភាគី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងត្រូវបាន ធ្វើជាម្ចាស់ផ្ទះដោយប្រធានាធិបតីលោក ចូ បៃដិន នៅចុងខែនេះនៅឯជំរុំ Camp David របស់លោកនឹងក្លាយជា “ប្រវត្តិសាស្ត្រ” ។ លោក បៃដិន កំពុងទន្ទឹងរង់ចាំជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី១៨ ខែសីហា អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងពិចារណាធ្វើឱ្យកិច្ចប្រជុំកំពូលត្រីភាគី របស់ពួកគេជាព្រឹត្តិការណ៍ទៀងទាត់ ដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខ កាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើង និងប្រទេសចិន។ ប្រភពបានឲ្យដឹងថាផែនការនេះ ទំនងជាត្រូវបានពិភាក្សានៅពេលដែល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃ សម្ព័ន្ធមិត្តសន្តិសុខអាស៊ីទាំងពីរនៅថ្ងៃទី១៨ ខែសីហា នៅឯជំរំប្រធានាធិបតី Camp David...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានថ្កោលទោសកិច្ចប្រជុំ នៃក្រុមប្រឹក្សានុយក្លេអ៊ែរ រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។ KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក Kang Sun Nam រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងថា “ជាពិសេស កងកម្លាំងអរិភាព បានបង្កការគំរាមកំហែងនុយក្លេអ៊ែរ ដែលមិនក្លែងបន្លំ និងដោយផ្ទាល់បំផុត ចំពោះកូរ៉េខាងជើង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាចំនួននៃពលរដ្ឋកូរ៉េខាងត្បូង ដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត មួយមិនធ្លាប់មានក្នុងរយៈពេល១ទសវត្ស ចុងក្រោយនេះបានកើនឡើងទៅដល់៤០នាក់ហើយ។ ចំនួននេះបានកើនឡើងដោយសារតែ ចុងក្រោយក្រុមជួយសង្គ្រោះបានប្រទះ ឃើញសាកសពថ្មីចំនួន៤នាក់ដែលស្ថិតនៅផ្លូវក្រោមដីក្នុងទៅនឹងទីក្រុង Cheongju ខណៈដែលមកដល់ពេលនេះចំនួនមនុស្សបាត់ខ្លួនមាន៩នាក់ផ្សេងទៀតនៅឡើយ។ ប្រធានាធិបតី Yoon Suk-yeol ដែលបានវិលត្រឡប់ទៅកាន់ ទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ ដោយសារការខកខានរបស់រដ្ឋាភិបាល របស់គាត់ក្នុងការអនុវត្តតាមគោលនយោបាយឆ្លើយ តបគ្រោះមហន្តរាយនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត។ គួរឲ្យដឹងដែរថាក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះផងដែរវាបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ រួមទាំង៦៤០០...