បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានកំពុង ពិចារណាក្នុងការបញ្ជាទិញប្រព័ន្ធការពារដែនអាកាសពីដ្រូនឬ UAV យ៉ាងប្រញាប់បំផុតពីប្រទេសអ៊ីស្រាអ៊ែល។ ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងភ្លាមក្រោយបន្តិច ដែលហេតុការណ៍ហោះហើរនៃដ្រូន របស់កូរ៉េខាងជើងចំនួន៥គ្រឿងដោយសេរីលើដែនអាកាស របស់កូរ៉េខាងត្បូងអស់រយៈពេលជាច្រើនម៉ោង ដោយមិនអាចធ្វើអ្វីបាន។ ក្រសួងការពារជាតិរបស់ ប្រទេសកូរ៉េខាងត្បូងបានប្រកាសទៀតថា នឹងទិញយកប្រព័ន្ធអាវុធដ៏មាន ប្រសិទ្ធភាពនេះពីអ៊ីស្រាអ៊ែល គឺក្រុមហ៊ុន Rafael Advanced Defense system។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកម្ចាត់អតីតរដ្ឋមន្ត្រីការបរទេស ដែលដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំកំពូលរបស់ គាត់ជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។ នេះបើតាមការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូង...
សេអ៊ូល ៖ ក្រុមឃ្លាំមើលការប្រឆាំង ការទុកចិត្ត របស់កូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃអង្គារនេះ ក្នុងការផាកពិន័យក្រុមហ៊ុនផលិត រថយន្តអគ្គិសនី របស់សហរដ្ឋអាមេរិក Tesla និងក្រុមហ៊ុនកូរ៉េខាងត្បូង របស់ខ្លួនចំនួន ២,8៥ ពាន់លានវ៉ុន (២,២ លានដុល្លារអាមេរិក) សម្រាប់ការផ្សាយពាណិជ្ជកម្មបំភាន់ ។ គណៈកម្មាការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) បានឲ្យដឹងថា ក្រុមហ៊ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានចេញមកធ្វើការ ប្រកាសបដិសេធថា មិនមានផែនការណាមួយក្នុងការធ្វើសមយុទ្ធយោធាបែបលំហាត់នុយក្លេអ៊ែរ ជាមួយនឹងកូរ៉េខាងត្បូងដូចដែល បានលើកឡើងមុននេះឡើយ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ច្បាស់ហើយថា អាមេរិកនឹងមិនចូលរួមសមយុទ្ធយោធា បែបនេះឡើយខណៈ ដែលមុននេះបន្តិចប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអះអាងថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងអាចចូលរួមធ្វើសមយុទ្ធយោធា បែបនេះរួមគ្នានាពេលខាងមុខ។ នៅពេលដែលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត...
សេអ៊ូល ៖ អ្នកជំនាញកូរ៉េខាងត្បូង បានឲ្យដឹងថា ច្បាប់កាត់បន្ថយអតិផរណា របស់សហរដ្ឋអាមេរិកឆ្នាំ២០២២ គឺប្រឆាំងនឹងច្បាប់ របស់អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និងការប្រកួតប្រជែងដោយយុត្តិធម៌ ។ ទង្វើដែលបានចុះហត្ថលេខា កាលពីខែសីហាជាមួយនឹងកំណត់ត្រាចំនួន ៣៦៩ ពាន់លានដុល្លារអាមេរិក សម្រាប់ការផ្គត់ផ្គង់ អាកាសធាតុ និងថាមពល ផ្តល់នូវការឧបត្ថម្ភធនដ៏ធំ សម្រាប់ការពេញចិត្ត ចំពោះអ្នកផលិតសហរដ្ឋអាមេរិក...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានបើកការវាយលុក ដោយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយបានបាញ់ព្រមាននៅថ្ងៃចន្ទនេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង បានហោះរំលោភលើដែនអាកាសរបស់ខ្លួន ។ កូរ៉េខាងត្បូង បានតាមដានយន្តហោះគ្មានមនុស្សបើក ឆ្លងកាត់ពីប្រទេសកូរ៉េខាងជើង លើអ្វីដែលត្រូវបានគេស្គាល់ថា ជាខ្សែបន្ទាត់ព្រំដែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើការបង្កើនចំនួនសមយុទ្ធយោធារបស់ខ្លួន ឲ្យមានការកើនឡើងនៅពាក់កណ្តាល ដំបូងឆ្នាំក្រោយនេះដោយសារតែការកើនឡើងនៃ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ ការប្រកាសដោយក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅក្រោយពេលដែលមានជំនួបជាប្រចាំឆ្នាំមួយ រវាងមេបញ្ជាការពារយោធារបស់ អាមេរិកនិងកូរ៉េខាងត្បូងរួចមក។ ការសម្រេចចិត្តត្រូវបានធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីអាចពង្រីកទំហំ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក៏ដើម្បីផ្តោតលើការបង្កើត សេណារីយ៉ូហ្វឹកហ្វឺនជាក់ស្តែង ក្រោមពន្លឺនៃការជំរុញការ គំរាមកំហែងនុយក្លេអ៊ែរ...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា យោធាទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន២គ្រាប់ នៅថ្ងៃសុក្រនេះ ដែលជាការបាញ់សាកល្បងអាវុធ នុយក្លេអ៊ែរ ចុងក្រោយបង្អស់ ដែលប្រឆាំងនឹងការដាក់ ទណ្ឌកម្មនាពេលថ្មីៗនេះ ។ គួររំលឹកថា...
បរទេស៖ ទីក្រុងសេអ៊ូល និងទីក្រុងប្រ៊ុចសែល គួរតែសម្របសម្រួលការឆ្លើយតប ចំពោះកញ្ចប់ឧបត្ថម្ភធនទ្រង់ទ្រាយធំ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក, នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Dukgeun Ahn បាននិយាយកាលពីថ្ងៃសុក្រ នៅក្នុងបទសម្ភាសន៍ជាមួយ EURACTIV ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់កាត់បន្ថយអតិផរណា (IRA)...
បរទេស៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង លោក Kwon Young-se បាននិយាយថា កូរ៉េខាងត្បូងប្រហែលជាត្រូវពិចារណាទិញអាវុធនុយក្លេអ៊ែរ ឬដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីរបស់ខ្លួន ប្រសិនបើភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើងថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kwon ដែលជាមន្ត្រីកំពូលរបស់ទីក្រុងសេអ៊ូល ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃព្រហស្បតិ៍ថា...