ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ១១៨នាក់ និងស្លាប់ចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៨៤៨នាក់ និងកំពុងសម្រាកព្យាបាល១.០៩៩នាក់ ស្លាប់៦៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១៤នាក់ថ្មី និងមានអ្នកជាសះស្បើយចំនួន៥៣នាក់ ។
បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ថ្មី ដោយសារវីរុសកូវីដ១៩ចំនួន ៣០១ នាក់ និងបានរកឃើញករណីឆ្លងថ្មីចំនួន ២០ ៩០២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៣៣នាក់ទៀត ជាសះស្បើយចំនួន៦៣២នាក់ និងស្លាប់ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៨៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ៧២៣នាក់ អ្នកជាសះស្បើយចំនួន៨៣ ២៩៨នាក់ និងអ្នកស្លាប់ចំនួន១ ៧៤៧នាក់៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើស រើសក្របខ័ណ្ឌមន្ដ្រីថ្មីគ្រប់ក្រសួង-ស្ថាប័ន រួមទាំង គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។ ការលើកលែងចំពោះក្រសួងសុខាភិបាលនេះ ដោយសារបច្ចុប្បន្នកម្ពុជាស្ថិតក្នុងបរិបទកូវីដ ទើបត្រូវការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាផ្នែកសុខាភិបាល មកបម្រើការលើផ្នែកនេះ ខណៈកម្ពុជាត្រូវការគ្រូពេទ្យជាច្រើនរូបទៀត ដើម្បីបំពេញតម្រូវលើការផ្តល់សេវាសុខាភិបាលឲ្យពលរដ្ឋ...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៣នាក់ទៀត ជាសះស្បើយចំនួន៧៤៨នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ១៩០ នាក់ អ្នកជាសះស្បើយចំនួន៨២ ៦៦៦នាក់ និងអ្នកស្លាប់ចំនួន១៧៣០នាក់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៧នាក់និងស្លាប់ ចំនួន៤នាក់ ក្នុងមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ និងមកពីខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩៤៩នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្រ្ត « ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងសហគមន៍ នៃមេរោគកូវិដ១៩ ប្រភេទដែលតា «Delta»។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ថ្មី និងមានករណីជាសះស្បើយ៦១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៦២នាក់ ស្លាប់៥៧នាក់៕