ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលុបចេញក្របខ័ណ្ឌគ្រូពេទ្យដែលគ្រាន់ដាក់ឈ្មោះ ចូលរួមបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខ័ណ្ឌ ប៉ុន្តែមិនបានចូលរួមបំពេញការងារ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៩៩នាក់ទៀត ជាសះស្បើយចំនួន៧១៥នាក់ និងស្លាប់ចំនួន២៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៨៦៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥១៣៨៤នាក អ្នកជាសះស្បើយចំនួន៤៤៨៥៨នាក់ និងអ្នកស្លាប់ចំនួន៦២៨នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យលោក សៅ សុខាបញ្ចេញឈើខុសច្បាប់ចាប់បានកន្លងមក យកមកធ្វើក្តារមឈូសសម្រាប់អ្នកស្លាប់ ដោយសារកូវីដ១៩។ សម្តេចថា “សៅ សុខាត្រូវមើល ដោយយកឈើចាប់បានកន្លងមក មកធ្វើក្តារមឈូស ឈើនៅណាខ្លះ ជំរុញការរឹបអូសឲ្យរហ័ស តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីមឈូសក៏គ្មាន បូជាមឈូសក៏គ្មាន” ។ សម្តេចបន្តថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងមួយខែៗរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាចំនួន ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ដែលមានជីវិភាពលំបាកដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារតែលំហូរមនុស្ស...
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ទប់ស្កាត់ការនាំចូល វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី។
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ជំងឺកូវីដ១៩នឹងនៅជាមួយប្រជាពលរដ្ឋរយៈពេលយូរទៀត មិនងាយផុតរលត់ទៅណាទេ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះ។ សម្តេចតេជោបន្តថា “មានគេសួរថា តើកូវីដ១៩ ផុតរលត់នៅពេលណា? មិនផុតនៅពេលខ្លីនោះទេ វានៅជាមួយយើងរយៈពេលយូរ ដូចផ្តាយសាយធំសម្រាប់កើតលើមនុស្សអីចឹង។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវវិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឲ្យបារម្ភតាមរយៈការបំប្លែងខ្លួនថ្មី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មានស្តីពីករណី ជាសះស្បើយចំនួន ៤៩នាក់ និងករណីរកឃើញអ្នកវិជ្ជមាន ៨១នាក់ ក្នុងនោះស្រុកស្ទឹងត្រង់៨នាក់ ស្រុកជើងព្រៃ ១២នាក់ ស្រុកស្រីសន្ធរ ៦នាក់ ស្រុកកំពង់សៀម៣នាក់ ស្រុកព្រៃឈរ ២២នាក់ ស្រុកចំការលើ ៤នាក់ ស្រុកបាធាយ៣នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៨នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ២២នាក់ និងមានករណីជាសះស្បើយចំនួន ៣២នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិទូលព្រំ១ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រហូលដល់មានការសម្រេចជាថ្មី។