ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ និងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦២នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៤៨នាក់ និងមានករណីជាសះស្បើយចំនួន១០៧នាក់ ផងដែរ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៩៩នាក់ទៀត ជាសះស្បើយចំនួន៧៥៩នាក់ និងស្លាប់ចំនួន១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៨៦នាក់ និងអ្នកដំណើរពីបរទេសចំនួន១១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៦០៦៥ នាក់ អ្នកជាសះស្បើយចំនួន៤០៧៦៩នាក់ និងអ្នកស្លាប់ចំនួន៥០៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ។ ក្នុងនោះរួមមាន៖១- ស្រុកមេសាង ចំនួន ៣នាក់២- ស្រុកពាមរក៍ ចំនួន ៣នាក់៣-ស្រុកពារាំង ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវ អាជីវកម្មលក់ដូរនៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដែលគិតចាប់តាំងពីថ្ងៃទី២៤ មិថុនា ដល់ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៦០នាក់បន្ថែមទៀត ដែលជាករណីនាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៨៧...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦៥៥នាក់ទៀត ជាសះស្បើយ ៦៩៦នាក់ និងស្លាប់ ១៨នាក់។ ក្នុងនោះករណីឆ្លងសហគមន៍៥៨៣នាក់ និងអ្នកដំណើរពីបរទេស៧២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន៤៥៣៦៦នាក់ អ្នកជាសះស្បើយចំនួន៤០០១០នាក់ និងអ្នកស្លាប់៤៩៣នាក់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត នៅក្រុងបានលុង ដែលជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។ រដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរថា អ្នកវិជ្ជមានទាំង ៨នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោម អ្នកពាក់ព័ន្ធចំនួន ១៧០នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ...
បរទេស៖ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានស្វែងរកជំនួយពីប្រទេសអាល្លឺម៉ង់ក្នុងការទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-19 និង ការផ្ទេរបច្ចេកវិទ្យាផលិតកម្មវ៉ាក់សាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel, នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីញ...