បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅក្នុងថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មិនឲ្យបញ្ជូនសញ្ញាខុសឲ្យដល់កងកម្លាំងគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ ក៏បាននិយាយគ្នាអំពីកិច្ចជំនួបផ្ទាល់ រវាងប្រធានាធិបតីចិន...
ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិ Ng Eng Hen បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែ “នៅឱ្យឆ្ងាយ” ពីការចូលរួមក្នុងការប្រឈមមុខដាក់គ្នា ជាមួយចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយបន្ថែមថា “ការគណនាខុសអាចកើតឡើង” ។ លោក បានធ្វើអត្ថាធិប្បាយទាំងនោះ បន្ទាប់ពីសុន្ទរកថាសំខាន់របស់លោក ស្តីពីទស្សនៈរបស់សិង្ហបុរី ចំពោះសហរដ្ឋអាមេរិក និងចិន នៅឯវេទិកាសន្តិសុខ Aspen លើកទី១២...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានប្រាប់ថា សហរដ្ឋអាមេរិក កំពុងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមចំនួន១,៥លានដូស ដល់កោះតៃវ៉ាន់ ដោយបង្កើនដល់ទៅ ៤លានដូស នៃចំនួនការចាក់សរុប ដែលផ្តល់ដោយក្រុងវ៉ាស៊ីនតោន ទៅកាន់កោះដែល គ្រប់គ្រងដោយខ្លួនឯង ដែលស្ថិតក្រោមសម្ពាធ...
វ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិកបានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះអំពីកោះតៃវ៉ាន់ នឹងក្លាយទៅជា “កិច្ចការរបស់មនុស្សល្ងីល្ងើ” តាមទស្សនៈនៃផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក និងគោលការណ៍ច្បាប់អន្តរជាតិ។ លោក Sourabh Gupta អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន សម្រាប់ការសិក្សាចិន-អាមេរិក បានប្រាប់ស៊ីនហួថា “វាត្រូវចាំថាជំហររបស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ និងគោលនយោបាយចិនតែមួយរបស់ខ្លួន ក្នុងកម្រិតផ្លូវច្បាប់ និងយុទ្ធសាស្ត្រ គឺត្រូវបានបង្កើតឡើងដោយខ្លួនឯកផ្ទាល់” ។ លោកបានបន្ថែមថា “ទីក្រុងវ៉ាស៊ីនតោន...
ប៉េកាំង៖ កងកម្លាំងយោធា នៃប្រទេសចិនកាលពីថ្ងៃចន្ទ បានអះអាងថា ខ្លួនពិតជាបានធ្វើសមយុទ្ធយោធា ឈុតតូចមួយមែននៅលើ ឆ្នេរសមុទ្រនៃខេត្តមួយ ដែលមានទីតាំង ទល់មុខទៅនឹងកោះតៃវ៉ាន់ ប៉ុន្តែបញ្ជាក់ថា មិនមានគោលដៅឬផ្តោតទៅលើ បញ្ហាតានតឹងរវាងគ្នា ជាមួយនឹងកោះនេះនោះទេ។ កោះតៃវ៉ាន់ដែលតែងតែ បានហៅខ្លួនឯងថា កោះឯករាជ្យពីឥទ្ធិពល របស់ចិននោះតែងតែបានធ្វើការ ទិះតៀនជារឿយៗទៅលើប្រទេសចិនថា បានធ្វើការបង្កើនកម្លាំងយោធា ដើម្បីដាក់សំពាធមកលើ ដែនអធិបតេយ្យភាពរបស់ខ្លួន ដោយក្នុងនោះមានទាំងការហោះហើរ...
បរទេស ៖ ប្រមុខកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតៃប៉ិសង្ឃឹមថា នឹងបន្ធូរបន្ថយភាពតានតឹង របស់កោះនេះជាមួយចិន ប៉ុន្តែខ្លួននឹងមិនអត់ធ្មត់ នឹងសម្ពាធ របស់ទីក្រុង ប៉េកាំងឡើយ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងនៅក្នុងពិធីជួបជុំគ្នានៅទិវាជាតិ...
បរទេស ៖ ក្នុងរយៈពេលបីថ្ងៃចុង ក្រោយនេះ កោះដែលគ្រប់គ្រង ដោយខ្លួនឯង ដែលរដ្ឋាភិបាល ទីក្រុងប៉េកាំង ចាត់ទុកថា ជាផ្នែកមួយនៃទឹកដី របស់ខ្លួននោះ គឺបានរាយការណ៍ថា បានរកឃើញ យន្តហោះហោះហើរ របស់យន្តហោះយោធាចិន ចំនួន ១០០ គ្រឿង នៅក្បែរៗនៃដែនអាកាស របស់ខ្លួន ដែលបានគ្រប់គ្រង ។...
បរទេស ៖ កោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិនចំនួន ៣៨ គ្រឿង បានហោះចូលតំបន់ ការពារដែន អាកាសរបស់ខ្លួន កាលពីថ្ងៃសុក្រ ដែលជាការលុកលុយដ៏ធំបំផុត របស់រដ្ឋាភិបាលទីក្រុង ប៉េកាំងរហូតមកដល់បច្ចុប្បន្ន ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ថា យន្តហោះទាំងនោះ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃចន្ទ ម្សិលមិញបានឲ្យដឹងថារដ្ឋាភិបាលក្រុងប៉េក់ាំង បានធ្វើការព្រមានធ្ងន់ៗទៅកាន់ចក្រភពអង់គ្លេស ដែលបាន អនុញ្ញាតិឲ្យនាវាចម្បាំង មួយគ្រឿងរបស់ខ្លួនធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រនៃកោះតៃវ៉ាន់។ ប្រទេសចិនមិនត្រឹមតែព្រមានហើយ បានធ្វើការហៅសកម្មភាពនេះ ជាសកម្មភាពដែលស្ថិតនៅក្នុងគោលបំណងដ៏អាក្រក់ មួយហើយគ្រានោះនាវាចម្បាំងចិន ក៏បានដេញតាមពីក្រោយ និងស្រែកព្រមានពីចំងាយផងដែរ។ ប្រទេសចិន បានបញ្ជាក់ទៀតថានាវាចម្បាំងប្រភេទ HMS Richmond បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់ តម្រង់ទៅកាន់ប្រទេសវៀតណាម ដែលត្រូវបានគេជឿជាក់ថា ជានាវាត្រូវបានដាក់ពង្រាយ...
ប៉េកាំង៖ ស្ថាប័នប្រឹក្សានយោបាយកំពូល របស់ប្រទេសចិន បានសម្តែងការមិន ពេញចិត្តយ៉ាងខ្លាំងជាមួយ និងការប្រឆាំងចំពោះរបាយការណ៍ ដែលត្រូវបានអនុម័តថ្មីៗនេះ ដោយគណៈកម្មាធិការកិច្ចការ បរទេសរបស់សភាអឺរ៉ុប ជុំវិញបញ្ហាកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិ នហួ។ សេចក្តីថ្លែងការណ៍មួយដែល ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការពិគ្រោះយោបល់ នយោបាយប្រជាជនចិន បានឲ្យដឹងថា ថ្វីបើមានតំណាងដ៏ឧឡារិក របស់ប្រទេសចិនក៏ដោយ ក៏របាយការណ៍...