Covid-19

សហរដ្ឋអាមេរិក ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ថែមទៀតចំនួន ១,៥លានដូស ដល់កោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានប្រាប់ថា សហរដ្ឋអាមេរិក កំពុងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមចំនួន១,៥លានដូស ដល់កោះតៃវ៉ាន់ ដោយបង្កើនដល់ទៅ ៤លានដូស នៃចំនួនការចាក់សរុប ដែលផ្តល់ដោយក្រុងវ៉ាស៊ីនតោន ទៅកាន់កោះដែល គ្រប់គ្រងដោយខ្លួនឯង ដែលស្ថិតក្រោមសម្ពាធ កើនឡើងពីប្រទេសចិននោះ ។

មន្ត្រីបានលើកឡើងថា ការដឹកជញ្ជូនថ្មីនៃកម្រិតថ្នាំ Moderna បានចាកចេញពី Louisville រដ្ឋ Kentucky កាលពីថ្ងៃអាទិត្យ តាមជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ China Airlines របស់កោះតៃវ៉ាន់ ។

មន្ត្រីរដ្ឋបាលលោក បៃដិន បានលើកឡើងនៅក្នុងសេចក្តីយោង ជាក់ស្តែងមួយចំពោះការរិះគន់ថា ក្រុងប៉េកាំងកំពុងព្យាយាម ពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយ របស់ខ្លួនតាមរយៈអ្វីដែលហៅថា ការទូតវ៉ាក់សាំង។ .

មន្ត្រីរូបនេះបានឲ្យដឹងទៀតថា កោះតៃវ៉ាន់គឺជា “ដៃគូដ៏សំខាន់” លើបញ្ហាសុខភាពពិភពលោក ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងអំណរគុណ ដល់សហរដ្ឋអាមេរិក ហើយបានថ្លែងថា ការបរិច្ចាគនេះបង្ហាញឲ្យឃើញថា ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ គឺ “រឹងមាំ” ។

លោកស្រីបានថ្លែងនៅក្នុងការ បង្ហោះហ្វេសប៊ុកកាលពីល្ងាចថ្ងៃអាទិត្យថា “ដោយផ្អែកលើមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃមិត្តភាពនេះ កោះតៃវ៉ាន់ នឹងបន្តធ្វើឱ្យស៊ីជម្រៅភាពជាដៃគូ ជាមួយសហរដ្ឋអាមេរិក លើគ្រប់វិស័យ” ។

សហរដ្ឋអាមេរិក បានផ្តល់ថ្នាំចំនួន ២,៥លានដូស ដល់កោះដែលទាមទារ ដោយប្រទេសចិន កាលពីខែមិថុនា ដែលធ្វើឱ្យកោះនេះស្ថិតក្នុង ចំណោមអ្នកទទួលវ៉ាក់សាំង អន្តរជាតិដំបូងបង្អស់ របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×