ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំពីយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនន៍ សម្រាប់បុគ្គលទាំងឡាយ ស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រយៈពេល ៩០ថ្ងៃ ចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ “កម្រងព័ត៌មានជាតិ លើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពី សុវត្ថិភាពសារធាតុគីមី នៅកន្លែងធ្វើការ” ។ លោកបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរគុណ ចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសអំពីកាលវិភាគ នៃការចរចាប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ខាងមុខ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៣ មិថុនា បានឲ្យដឹងថា ការពិភាក្សាប្រាក់ឈ្នូលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិន ដូចជា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជនបង្គោល យេនឌ័រតាមអង្គភាព ក្រោមឱវាទក្រសួង ។ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ បានលើកឡើង ក្នុងវគ្គបណ្តុះបណ្តាលនោះ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសបើកប្រាក់ឧបត្ថម្ភឲ្យកម្មការិនីសម្រាលកូនចំនួន ១២ ៧៨៥នាក់ ដែលធ្លាប់ព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នាថ្ងៃ១៥...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាល់ការឈប់សម្រាក របស់កម្មករនិយោជិត ក្នុងឱកាសបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពេលត្រឡប់មកវិញ មិនតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ ដល់ថៅកែរោងចក្រ ឬសហគ្រាសឡើយ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ឲ្យកម្មករឈប់សម្រាក ដើម្បីទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបានសម្រាកមុន១ថ្ងៃ និង១ថ្ងៃក្រោយការបោះឆ្នោត ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ប្រជាពលរដ្ឋខ្មែរថា បច្ចុប្បន្ន កម្ពុជាមិនទាន់មាន ការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ដូច្នេះពលរដ្ឋខ្មែរកុំមានការភាន់ច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូច។ ការបកស្រាយរបស់ក្រសួងនេះ ដោយសារក្រសួង បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីពលរដ្ឋ ដោយធានាអះអាងថា...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់រោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការបន្ទាន់ជាមួយអាជ្ញាធរ ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន។ ការលើកឡើង របស់លោករដ្ឋមន្ដ្រី ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនព័ត៌មាន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ កម្មករនិយោជិតចំនួន ១,៩២៩នាក់ នៃសហគ្រាសទាំង១៤ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨០)។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៨ មេសា បានឲ្យដឹងថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់...