ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី១៥ ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រចំនួន ៧ក្នុងវិស័យកាត់ដេរដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិ ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន មកពីគ្រួសារក្រីក្រចំនួន ១.៥លាននាក់ ដល់តំណាងសហជីពមូលដ្ឋានមកពី បណ្តារោងចក្ររាជធានីខេត្តចំនួន៣៥០រូប។ លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២២ ខែធ្នូ ២០២៣នេះ បានបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ក្រោមមូលបទ“ជំរុញការធ្វើទេសន្តប្រវេសន៍ ការងារដោយស្របច្បាប់ តាមរយៈអភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការទទួលស្គាល់ជំនាញ សម្រាប់ទេសន្តរប្រវេសករកម្ពុជា” ។ ក្នុងនោះ លោករដ្ឋមន្រី្ត បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាលចិនពិនិត្យលទ្ធភាព ពង្រីកការជួយជ្រោមជ្រែង លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដំណើរទស្សនកិច្ចរបស់លោក Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ លោកបន្ថែមថា៖...
ភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤ នៃទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងមូលបទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីកិច្ចការសំខាន់ចំនួន ៦ចំណុច ដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើង ដល់ពលរដ្ឋកម្ពុជាដែលកំពុង បម្រើការងារនៅនៅបរទេស។ នេះបើយោងតាមការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យនៅថ្ងៃទី១៨...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយ ដល់ក្រុមគោលដៅដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទូទាំងប្រទេសបានចំនួនជាង១.៣សែននាក់ ខណៈក្រុមគោលដៅជិត ១០ម៉ឺននាក់បានចុះឈ្មោះជាសមាជិក។ បើតាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការចុះសមាជិក...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះបានចុះសួរសុខទុក្ខ ទៅដល់បងប្អូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភនេះតាមការចង្អុលបង្ហាញពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីទទួលដំណឹងអំពីមន្ត្រីនៃមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៤) ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២៣ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ ក្រសួងការងារបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រសួងនឹងធ្វើការ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ទទួលយកជនមានពិការភាព ឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ ។ការថ្លែងយ៉ាងដូចនេះ របស់លោករដ្ឋមន្ត្រី ក្នុងពេលដែលលោកអញ្ជើញ ចូលរួមជាអធិបតី...
ភ្នំពេញ៖ ក្នុងរយៈពេល ៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានដឹង ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាស កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។ បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួម មានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយ នៅគ្រប់ច្រកល្ហកទូទាំងប្រទេស...