ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការUNESCOដែលគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីផ្តល់ជំនាញបច្ចេកទេសតាមរយៈគម្រោងបណ្តុះបណ្តាលដល់យុវជនដែលបានបោះបង់ការសិក្សារក្រោយកម្រិតបឋមសិក្សាដើម្បីទទួលបានជំនាញសម្រាប់ឱកាសការងារ និងគម្រោងការងារសមរម្យតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនេះក្នុងកិច្ចពិភាក្សាត្រង់ទៅត្រង់មក ថ្នាក់ដឹកនាំទាំងពីរ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគមកពីប្រទេសជប៉ុនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្នុងគោលបំណងផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានជម្រាបអ្នកវិនិយោគិនជប៉ុនពីការរីកចម្រើននៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង១១ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នឹងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារឱ្យបាន ជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានបើកវគ្គវិក្រឹតការ គ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមក ពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហេង...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង៣៩ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ឱ្យបានជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី...
ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បាន ជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ ឧបត្ថម្ភលើកទី៧ ជូនបងប្អូនកម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ៣០ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ...