ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស នាថ្ងៃ២៧ វិច្ឆិកានេះ បានលើកឡើងថា “យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍ នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់”។ សូមបញ្ជាក់ ការប្រកាសពីបទឈប់បាញ់គ្នា រវាងប្រទេសទាំង២នេះ បានទទួលការសាទរនិងស្វាគមន៍ ពីបណ្តាប្រទេសជាច្រើនផងដែរ ៕
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានសម្ដែងការខកចិត្ត និងច្រានចោលអត្ថបទ ដែលបង្កឱ្យមានការភាន់ច្រឡំ របស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុង លើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លៃទាំងស្រុង នូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ។ តាមរយៈសេចក្ដីថ្លែងការណ៍នេះដែរ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅ បំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានចេញមកបំភ្លឺ ទៅលើរបាយការណ៍មួយចំនួន ទាក់ទងនឹងករណីជនបរទេស ដែលត្រូវបានល្បួងនិងបោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ។ ក្រសួងថា ជាពិសេសមានការផ្សាយថា ករណីជួញដូរមនុស្សនេះមានភាពធ្ងន់ធ្ងរ និងមានស្ថានភាពអាក្រក់។ ចំពោះករណីនេះ ក្រសួងការបរទេសខ្មែរតាមរយៈសេចក្តីថ្លែងការណ៍នាថ្ងៃ៩ កញ្ញា អះអាងថា បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះ ក្នុងការប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ។...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនលោក Bui Thanh Son រដ្ឋមន្រ្ដីការបរទេសនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម៕
ភ្នំពេញ៖ កម្ពុជា មានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ នៅអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ មីនានេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តចូលរួម ជាប្រទេសសហស្ថាបនិក...
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរនៅថ្ងៃ៥ មករានេះ បានចេញសេចក្តីប្រកាសជាផ្លូវអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២៕