ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នា ដោយប្រកាសពីការបើក គណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ល។ ក្នុងឱកាសអនុញ្ញាតឲ្យលោក Asad Yaqub ប្រធាន IFC ចូលជួបពិភាក្សាការងារ ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត ។ កម្មវិធីនេះ ក្នុងគោលបំណងជួយជ្រោមជ្រែង លើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។ ដោយដាក់តាំងលក់ផលិតផល ដូចជាអាហារសម្រន់...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហរ និងផលប៉ះពាល់នានាដែលបង្កឡើងដោយ សារទឹកជំនន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួង។ កិច្ចប្រជុំពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផល ប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់នាថ្ងៃទី១៨ តុលា លោក ប៉ាន...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក សិក្ខាសាលារបស់ DEAL Group ក្រោមប្រធានបទ «ការពន្លឿនសមាហរណកម្ម សេដ្ឋកិច្ចឌីជីថលអាស៊ាន» នាថ្ងៃទី២៧ កក្កដា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ទើបចាប់ផ្តើម ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្រសួង ដោយមិនរងការផាកពិន័យឡើយ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា បន្ទាប់ពីបានប្រកាសឲ្យរូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់មកសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្ម កាលពីថ្ងៃទី២៦ ខែឧសភា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាព សម្រាប់វិស័យផ្សេងៗទៀត ។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល...
ភ្នំពេញ ៖ គណៈកម្មការជ្រើសរើស សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា គណៈកម្មការជ្រើស រើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ សម្រាប់អាណត្តិដំបូងចំនួន៥រូប ដែលរួមមាន អតីតចៅក្រម ចំនួន១រូប បុគ្គលដែលមានចំណេះដឹង...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់មន្ត្រីថ្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមគោលការណ៍ច្បាប់ ដែលបានកំណត់ក្នុងតម្លៃសម្រាប់ការចែកចាយ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពី ប្រទេសកម្ពុជាក៏ដូចជាពិភពលោក កំពុងជួបប្រទះទៅនឹងវិបត្តិប្រេង ឧស្ម័ន ហ្គាស ដែលបណ្ដាលមកពី ការអូសបន្លាយសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ កុម្ភៈ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសស្តីពី បែបបទ និងនីតិវិធីជ្រើសរើស សមាជិកគណៈកម្មាធិការ ប្រកួតប្រជែងកម្ពុជា (គ.ប.ក) ដែលជាបុគ្គលឯករាជ្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង សមស្រប ដោយផ្អែកលើគោលការណ៍តម្លាភាព យុត្តិធម៌ និងសមធម៌ ៕