ភ្នំពេញ ៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានស្នើម្ចាស់ផ្សារទំនើបសហការជាមួយ ក្រសួងដើម្បីដាក់លក់ ទំនិញរបស់ខ្លួន ក្នុងវេបសាយក្រសួង ឬសហការដឹកជញ្ជូនទំនិញ ជូនប្រជាពលរដ្ឋ ស្ថិតនៅតំបន់បិទ ខ្ទប់ និងតំបន់ក្រហម ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ ក្រសួងពាណិជ្ជកម្ម។...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ចាប់ពីទី១៦-៣០ ខែមេសា ឆ្នាំ២០២១ ប្រេងសាំងធម្មតា មានតម្លៃ ៣៧០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣២៥០រៀល ក្នុង១លីត្រ ។
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថា ចាប់ពីទី១៦-៣១ខែមីនា ប្រេងសាំងធម្មតាមានការឡើងតម្លៃពី ៣៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣៣៥០រៀល បើប្រៀបធៀបទៅនឹងកន្លះខែមុនឡើង ៥០រៀល ទាំងប្រេងសាំង និងម៉ាសូត៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតប្រកាសថា តម្លៃប្រេងឥន្ទនៈ នឹងឡើង២០០រៀលទៀត ចាប់ពីថ្ងៃទី១-១៥ ខែមីនា ចំពោះសាំងធម្មតា គឺ៣៧០០រៀលក្នុងមួយលីត្រ ។ ចំពោះម៉ាស៊ូត ៣៣៥០រៀលក្នុងមួយលីត្រ ។ បើប្រៀបធៀបតម្លៃប្រេង កាលពីថ្ងៃទី១៦-២៨ កុម្ភៈ សាំងធម្មតាឡើង ២០០រៀល និងម៉ាស៊ូតឡើង ១៥០រៀល ៕
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានពិភាក្សាអំពីលទ្ធភាព ក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក W. Patrick Murphy កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក...
ភ្នំពញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំដល់មន្ត្រីរាជការ បម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) ខេត្តកំពង់ឆ្នាំង ឲ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងបដិបត្តិតួនាទីភារកិច្ចឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រសិទ្ធភាព និងគុណភាពការងារ ជូនប្រទេសជាតិ និងប្រជាជន។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួង។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម...
ភ្នំពេញ៖ ក្រោយពីមានការស្នើសុំពីភាគីវៀតណាម ឲ្យកម្ពុជាបើកការនាំចូលត្រី ៤ប្រភេទឡើងវិញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានឆ្លើយតប ទៅភាគីវៀតណាម ប៉ុន្តែទោះបីជាយ៉ាងណា ក៏មិនទាន់មានដំណោះស្រាយនៅឡើយដែរ។ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្ញើលិខិតមកកាន់ លោក ប៉ាន់...