ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើឲ្យតំណាងស្ថាបនិក គណបក្សកម្លាំងជាតិ ត្រូវធ្វើការកែសម្រួលឡើងវិញ នូវសញ្ញាសម្គាល់របស់គណបក្ស ដោយសារតែរូបសញ្ញា «ផ្ការំដួល» ជាផ្កានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃប្រាប់ លោក ស៊ុន ចន្ធី តំណាងស្ថាបនិក គណបក្សកម្លាំងជាតិ នាថ្ងៃទី២៥ កក្កដា ក្រសួងមហាផ្ទៃ បានទទួលរួចហើយ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្តសកម្មភាព ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ។ តាមរយៈសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ថា «អនុញ្ញាតឲ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ»៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំរបស់ខ្លួន ដោយសារសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ានផងដែរ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន លោក សុត ផ្លាយប៉ោម ប្រធានអង្គការមជ្ឈមណ្ឌលសិក្សាបណ្ដុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) នាថ្ងៃទី៣០ ខែឧសភា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យគណបក្ស មហាសាមគ្គីជាតិខ្មែរ ដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាល គណបក្សជាមុនសិន ក្នុងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ។ តាមរយៈលិខិត របស់ក្រសួងមហាផ្ទៃ សម្រាបជូន លោក ហ៊ាង គឹមស្រឿន ប្រធានស្ដីទីគណបក្សមហាសាមគ្គីជាតិខ្មែរ នាថ្ងៃទី១៧...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលក្រុង-ស្រុក ។ ទិដ្ឋភាពទូទៅ នៃរចនាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលក្រុង-ស្រុក បានឲ្យដឹងថា រាជរដ្ឋាភិបាល ទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រុង-ស្រុក ក្នុងការជំរុញ និងការលើកកម្ពស់ លើការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតប...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យ អំពីវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ខណៈអគារនេះសម្រេចបាន៨០% នៃទំហំការងាររួមតាមកិច្ចសន្យា។ ចំពោះលទ្ធផលសរុបជារួម អគារនេះសម្រេចបាន ៨០% ធៀបនឹងកិច្ចសន្យា ត្រូវបាននាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញ គណបក្សភ្លើងទៀនដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសម្រេចជ្រើសតាំងបន្ថែម នូវតំណែងអនុប្រធានគណបក្សចំនួន៣រូប គឺលោក សុន ឆ័យ លោក រ៉ុង ឈុន និងលោក សុក ហាច។ បន្ថែមពីលើអនុប្រធានគណបក្សទាំង៣រូបនេះហើយ ចំពោះសមាជិកគណៈកម្មាធិការនាយកក៏មានចំនួន៧៦រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សចំនួន១៥រូប ខណៈសមាជស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគបាលជាតិ បានបញ្ជាក់ថា នឹងខិតខំ អប់រំ ណែនាំ ដល់មន្រ្តីក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូលក្រសួងមហាផ្ទៃ និងកន្លែងផ្សេងៗទៀត ដោយលុបបំបាត់ ឲ្យបានចំពោះការសុំកាហ្វេ ឬបារី ។ ការប្រកាសនេះ បន្ទាប់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារ (អំពីការសុំថ្លៃកាហ្វេ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាត ឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និង សហព័ន្ធសហជីពមួយចំនួន ធ្វើការជួបជុំសម្តែង មតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដោយមានអ្នកចូលរួម ចំនួន៥០០នាក់ តែមិនឲ្យមានសកម្មភាព នយោបាយឡើយ ។ យោងតាមខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៧...
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានបន្ដចុះហត្ថលេខាបន្តសុពលភាព លើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្ដីពីការចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌...