ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ទទួលស្គាល់សមាសភាព សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ចំនួន២៧រូប៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយភាគីវៀតណាម ដឹកនាំដោយលោក ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការវៀតណាម។ សម្ដេច ស...
ភ្នំពេញ៖ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាំមុខកម្ពុជា ប្រជុំជាមួយក្រុមការងារនាំមុខវៀតណាម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងឯកសារកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ Zoom ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងាររបសើការិយាល័ប្រជាពលរដ្ឋរាជ ធានី-ខេត្ត ក្រោយពីមានការិយាល័យមួយចំនួន មិនទាន់អាចដំណើរការ ការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ច។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី-ខេត្ត ហើយក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យនេះ កាលពីដើមឆ្នាំ២០២០។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ថ្មីៗនេះបានឲ្យដឹងថា ក្រសួង បានពិនិត្យឃើញ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ភាគច្រើនបានដំណើរការទទួល...
ភ្នំពេញ៖ នាពេលកន្លងមក នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយ នូវអត្តបទអប់រំ ស្តីអំពី «ហានិភ័យ នៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)» ដែលអត្ថបទនោះ បានអធិប្បាយ អំពីល្បិចកល ដែលជនខិលខូច អនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំង បរិយាយអំពីហានិភ័យ ពាក់ព័ន្ធមួយចំនួនផងដែរ។...
ភ្នំពេញ ៖ លោក សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឲ្យដឹងថា មកដល់ពេលនេះ មានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ចំនួន២.១៩៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ជាសះស្បើយ ចំនួន១.៤៤១នាក់ កំពុងព្យាបាល ចំនួន៧៣៦នាក់ និងស្លាប់ ចំនួន២១នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវផ្ដល់កិច្ចសហការ ជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការផ្ដល់លិខិតអញ្ជើញ ប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ឈ្មោះ និងទន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១២ កញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤...
ភ្នំពេញ ៖ ក្នុងនាមជាស្ថានិកមួយរូបរបស់គណបក្សកម្ពុជានិយមដែលក្រសួងមហាផ្ទៃ ទើបអនុញ្ញាតឲ្យបង្កើតនោះ លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងពីការប្តេជ្ញាចិត្តរបស់បក្សនេះថា នឹងមិនជេរប្រមាថ លាបពណ៌ ឬការញុះញង់ដែលនាំឲ្យទៅដល់ការបំបែកបំបាក់សង្គមជាតិកម្ពុជាឡើយ ។ ខណៈបច្ចុប្បន្នលោក យ៉ែម បុញ្ញឬទ្ធិ នៅសហរដ្ឋអាមេរិក លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ សីហា តាមរយៈសារអេឡិចត្រូនិចថា ដំណាក់កាលទី១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយមរួចហើយ ដូច្នេះដំណាក់កាលទី២នេះ...
ភ្នំពេញ ៖ តាមសាលដីការ របស់តុលាការកំពូល ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះ គណបក្សនយោបាយ ចំនួន៣ ចេញពីបញ្ជីគណបក្សនយោបាយ ។ បក្សទាំងនោះរួមមាន ៖ គណបក្សសង្គមប្រជាធិបតេយ្យ , គណបក្សវង្កតខេមរៈមហានគរ និង គណបក្សប្រជាធិបតេយ្យខ្មែរ ៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត «គណបក្សសំឡេង សហគមន៍កម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «គ.ស.ស.ក» ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...