ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរៀបចំ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ចាប់ពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១ ។ ក្រុមការងារពាក់ព័ន្ធ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពិរុទ្ធជន-ទណ្ឌិតសរុបជាង ១ម៉ឺននាក់ ឲ្យបានចប់សព្វគ្រប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈកាលពីថ្ងៃ៧ ឧសភា ឆ្នាំ២០២១ បានចាក់ឲ្យពិរុទ្ធជន-ទណ្ឌិតចំនួន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ធ្វេីការណែនាំដល់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីនីតិវិធីនៃការសុំច្បាប់អវត្តមាន ពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា សេចក្តីណែនាំស្តីពីនីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាត ឲ្យបង្កើត គណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចបង្កើតភូមិថ្មីៗ ចំនួន៣៧ភូមិ បន្ថែមទៀតនៅក្នុងខេត្តក្រចេះ ៕
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ប) បានស្នើឲ្យ អភិបាលស្ទឹងត្រែង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំទាំងអស់ ត្រូវពិនិត្យឡើងវិញ ចំពោះករណីលោកអធិការស្រុកសៀមប៉ាង បានកោះហៅលោកស្រីនគរបាលម្នាក់មកធ្វើកិច្ចសន្យា ក្រោយពេលគាត់បំបៅដោះកូន នៅតុធ្វើការងារ ដោយលោកស្រីបានបង្ហាញការសោកស្តាយជាខ្លាំង។ នៅរសៀលថ្ងៃ ៩ មីនា អធិការស្រុក...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៥ ដល់ ២០ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃបានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ក្រោមចំណុះនៃទីស្តីការក្រសួងនៅមន្ទីរពេទ្យ១៦ ឧសភា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ការចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងនៅមន្ទីរពេទ្យ១៦ ឧសភា ចាប់ពីថ្ងៃទី៤ មីនា រហូតដល់ថ្ងៃទី១១ មេសា ខាងមុខនេះ គឺជាការស្ម័គ្រចិត្ត ព្រោះចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងឱកាសចុះត្រូតពិនិត្យការងាររៀបចំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចបន្ដ ឲ្យមានការទទួលពាក្យ សុំសិទ្ធិប្រឡង ជ្រើសរើស សិស្ស-និស្សិត បញ្ជូលក្នុងក្របខ័ណ្ឌ មន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ ដើម្បីទៅបម្រើការងារ នៅអង្គភាពនានា ចំណុះទីស្ដីការក្រសួង ចំនួន៣៩នាក់ ។ ក្នុងនោះមានក្របខ័ណ្ឌមន្ដ្រីរដ្ឋបាល ជាន់ខ្ពស់ ចំនួន១៤នាក់ ក្រប់ខ័ណ្ឌមន្ដ្រីក្រមការចំនួន ១៧នាក់...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសអន្តរក្រសួងរួម ស្ដីពីការកំណត់គំរូត្រាថ្មី និងការ ប្រើប្រាស់ត្រារបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី- ខេត្ត សម្រាប់មន្ទីរពេទ្យបង្អែករាជធានី -ខេត្ត ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ៕