នយោបាយ

ក្រសួងមហាផ្ទៃ ចុះឈ្មោះគណបក្ស កម្ពុជានិយម ក្នុងបញ្ជីគណបក្ស នយោបាយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តី សម្រេចចុះឈ្មោះ ឲ្យគណបក្សកម្ពុជា និយម ក្នុងបញ្ជីគណបក្ស នយោបាយ នៅក្រសួងមហាផ្ទៃ ដែលគណបក្សនេះមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ ក្រសួងមហាបានផ្ទៃ បានណែនាំឱ្យ គណបក្សកម្ពុជានិយម ត្រូវធ្វើសកម្មភាពស្រប តាមច្បាប់ ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ ដោយសាមីគណបក្ស ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

To Top