ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញ គណបក្សភ្លើងទៀនដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសម្រេចជ្រើសតាំងបន្ថែម នូវតំណែងអនុប្រធានគណបក្សចំនួន៣រូប គឺលោក សុន ឆ័យ លោក រ៉ុង ឈុន និងលោក សុក ហាច។ បន្ថែមពីលើអនុប្រធានគណបក្សទាំង៣រូបនេះហើយ ចំពោះសមាជិកគណៈកម្មាធិការនាយកក៏មានចំនួន៧៦រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សចំនួន១៥រូប ខណៈសមាជស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគបាលជាតិ បានបញ្ជាក់ថា នឹងខិតខំ អប់រំ ណែនាំ ដល់មន្រ្តីក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូលក្រសួងមហាផ្ទៃ និងកន្លែងផ្សេងៗទៀត ដោយលុបបំបាត់ ឲ្យបានចំពោះការសុំកាហ្វេ ឬបារី ។ ការប្រកាសនេះ បន្ទាប់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារ (អំពីការសុំថ្លៃកាហ្វេ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាត ឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និង សហព័ន្ធសហជីពមួយចំនួន ធ្វើការជួបជុំសម្តែង មតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដោយមានអ្នកចូលរួម ចំនួន៥០០នាក់ តែមិនឲ្យមានសកម្មភាព នយោបាយឡើយ ។ យោងតាមខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៧...
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានបន្ដចុះហត្ថលេខាបន្តសុពលភាព លើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្ដីពីការចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើមិនផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ មកដល់ក្រសួងឱ្យមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានថ្លែងថា គម្រោងសាងសង់អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីនេះ សាងសង់លឿន ជាងផែនការគ្រោងទុក ដោយសម្រេចបាន ៦៥%ហើយ ។ ក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃការសាងសង់អគារ ទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហាញបទល្មើសបច្ចេកវិទ្យាធំៗ ចំនួន៥ ប្រចាំឆ្នាំ២០២២ បន្ទាប់ពីបច្ចេកវិទ្យាឌីជីថល និងបណ្តាញអ៊ីនធឺណិត បានក្លាយជាចលករ ដ៏មានសក្តានុពល សម្រាប់មនុស្សក្នុង សកលលោកទាំងមូល។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា «ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ដោយជនខិលខូច...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសផ្លាស់ប្ដូរទីទាំងពន្ធនាគារខេត្តពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មកទីតាំងពន្ធនាគារសង់ថ្មី នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ យោងតាមសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ ស្មៀនឃុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឆ្នោត ឆ្នាំ២០២២ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា «ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផល...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំដំណាក់កាលទី២ ជាមួយ តំណាងអង្គការសង្គមស៊ីវិល ដើម្បីបន្តពិគ្រោះយោបល់ពាក់ព័ន្ធនឹងខ្លឹមសារវិសោធនកម្ម នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ តុលា នេះបានឱ្យដឹងថា «ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល...