ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃ២១ មិថុនាបានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លើយតបទៅនឹង អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូចថា ក្រសួងតែងយកចិត្តទុកដាក់ អនុវត្តជាប្រចាំនូវតួនាទី ភារកិច្ចរបស់ខ្លួន ដោយគ្មានការរើសអើង ចំពោះឋានៈបុគ្គល នៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយឡើយ ក្នុងគោលដៅធ្វើយ៉ាងណា រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូច បានស្នើក្រសួងមហាផ្ទៃ ឲ្យមានចំណាត់ការផ្លូវ ច្បាប់ លើបទល្មើស...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនាំរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា គ្មានការទិញ-លក់ ទីស្ដីការក្រសួងមហា ផ្ទៃ ដូចការលើកឡើងរបស់ឈ្មោះ គឹម សុខ ឡើយ។ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាមប្រព័ន្ធអនឡាញ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការ បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក គឹម សុខ ថា ក្រសួងមហាផ្ទៃឲ្យឈ្មួញវិនិយោគ។ អ្នកនាំពាក្យចាត់ទុកថា ការលើកឡើងរបស់អ្នកវិភាគរូបនេះថា មានសរសៃប្រសាទ ហើយថា ជាការវិភាគតាមការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយកមូលដ្ឋានអ្វីមកជាសំអាង ក្នុងការនិយាយនោះឡើយ ។ កាលពីថ្ងៃទី ១៩...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរៀបចំ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ចាប់ពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១ ។ ក្រុមការងារពាក់ព័ន្ធ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពិរុទ្ធជន-ទណ្ឌិតសរុបជាង ១ម៉ឺននាក់ ឲ្យបានចប់សព្វគ្រប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈកាលពីថ្ងៃ៧ ឧសភា ឆ្នាំ២០២១ បានចាក់ឲ្យពិរុទ្ធជន-ទណ្ឌិតចំនួន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ធ្វេីការណែនាំដល់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីនីតិវិធីនៃការសុំច្បាប់អវត្តមាន ពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា សេចក្តីណែនាំស្តីពីនីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាត ឲ្យបង្កើត គណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចបង្កើតភូមិថ្មីៗ ចំនួន៣៧ភូមិ បន្ថែមទៀតនៅក្នុងខេត្តក្រចេះ ៕
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ប) បានស្នើឲ្យ អភិបាលស្ទឹងត្រែង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំទាំងអស់ ត្រូវពិនិត្យឡើងវិញ ចំពោះករណីលោកអធិការស្រុកសៀមប៉ាង បានកោះហៅលោកស្រីនគរបាលម្នាក់មកធ្វើកិច្ចសន្យា ក្រោយពេលគាត់បំបៅដោះកូន នៅតុធ្វើការងារ ដោយលោកស្រីបានបង្ហាញការសោកស្តាយជាខ្លាំង។ នៅរសៀលថ្ងៃ ៩ មីនា អធិការស្រុក...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៥ ដល់ ២០ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ...