ភ្នំពេញ ៖ ក្នុងរយៈពេល៧ឆ្នាំ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានលក់លេខ ចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន បានចំនួន២២៥ ១៧១ លេខ និង ទទួលចំណូល ចំនួន៣២៩ ៦៧២ ៤៩៩ ០០០...
ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពលើការសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការ បន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ងាកមក ប្រើប្រាស់រថយន្តប្រភេទនេះឲ្យបានច្រើន ដើម្បីកាត់ បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។ នាឱកាសលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម។ ទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានគោលបំណង ស្វែងយល់អំពីមុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋក្នុងការចូលរួម អភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ខេត្តបន្ទាយមានជ័យ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បច្ចុប្បន្នសម្រេចបាន ប្រមាណជា៥៤% ហើយ។ ក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចរួមគ្នា ថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន នាថ្ងៃ១៥ សីហា លោកស្រី...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការសាកល្បង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ សម្រាប់ការរៀបចំបែបបទ នាវាចូល-ចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ យោងតាមសេចក្ដីជូនដំណឹងក្រសួងនាថ្ងៃទី២៩ កក្កដា បានបញ្ជាក់ថា ក្រសួងបានទទួលជំនួយឥតសំណងពីជប៉ុន...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ គម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវលេខ ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាព ការងារសាងសង់បាន ៩៩,៨១% ។ នាឱកាសអញ្ជើញ ចុះពិនិត្យគម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ពីការស្នើសុំចុះបញ្ជី និងបន្តសុពលភាពអាជ្ញាបណ្ណផ្លូវថ្នល់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនាថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន មានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងដោយបំពេញតាមលក្ខខណ្ឌ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យចុះបញ្ជី ផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមាន ស្រាប់ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា «សូមធ្វើការណែនាំដល់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ត្រូវទទួលចុះបញ្ជីផ្តល់ បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់...
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ រកឃើញរថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង និងពិន័យជាទឹកប្រាក់សរុបប្រមាណ ២,៨ពាន់លានរៀល។ ក្នុងចំណោម រថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង បានផាកពិន័យនោះ រថយន្តចំនួន...
ភ្នំពេញ៖ លោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងធ្វើប្រសើរឡើងដល់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា នៅគ្រប់ច្រកល្ហក។ នាឱកាសជួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ នាថ្ងៃទី១៥ មិថុនា លោក MIKAMI...