ភ្នំពេញ៖ ថ្ងៃនេះ (១៤កុម្ភៈ) ជារៀងរាល់ឆ្នាំ គ្រិស្តសាសនិក តែងតែប្រារព្វរម្លឹក ពីក្តីស្រឡាញ់របស់ផងខ្លួន ចំពោះមនុស្សដែលខ្លួនស្រឡាញ់។ ជាបន្តបន្ទាប់ ទិវានៃក្តីស្រឡាញ់ បានរីកសាយភាយ នៅស្ទើរតែគ្រប់ប្រទេស នៅទូទាំងពិភពលោក ក្នុងនោះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក។ ទិវានេះ រឺពាក្យ Valentine’s Day...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំទូទៅស្តីពី ការប្រើប្រាស់ឱសថម៉ូលណាទ្រីស (ម៉ូលទូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ប្រើក្នុងការព្យាបាល ជំងឺឆ្លងបង្កឡើងដោយវីរុសកូរ៉ូណាកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពីអាយុពី ១៨ឆ្នាំ ឡើងទៅ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យពង្រឹងវិធានការការពារ ការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់១៤ កុម្ភៈ ។ តាមរយៈសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១១ កុម្ភៈនេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ ពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅ ដែលដល់វេន នៅរាជធានីភ្នំពេញ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ជាពិសេសរីរុសបំប្លែងខ្លួនថ្មី...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្ដក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង និងមូលដ្ឋានសុខាភិបាល។ ក្នុងឱកាសចុះពិនិត្យមើលដំណើរការ ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ ទីតាំងបន្ថែមទៀត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ២០ ដែលមានឈ្មោះដូចខាងក្រោម៖ ១-Queer-EYE ទឹកថ្នាំបន្តក់ភ្នែក ២-លោកគ្រូសានវិសាល បោះដុំលក់រាយថ្នាំបន្តក់ភ្នែក ៣-ទឹកថ្នាំបន្តក់ភ្នែក អាមេរិចឃ្វីនអាយ ៤-Loma_ថ្មីៗ៥-ថ្នាំបន្តក់ភ្នែកស្វីសឯកទេសដោះស្រាយបញ្ហាភ្នែក 0978303542 ៦-ឯកទេសដោះស្រាយសុខភាពភ្នែក ៧-សុវណ្ណ ណា ៨-Queen-EYE...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ថា ក្រសួងសុខាភិបាលបាន ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨៧នាក់ដែលបង្ក ដោយជំងឺកូវីដ -១៩ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតកើនឡើងដល់៦២៣.៨៤៣នាក់ ។ យោងតាមរបាយការណ៍ស្តីពីជំងឺឆ្លងរាតត្បាតប្រចាំថ្ងៃចេញដោយក្រសួងខាងលើបានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨៣.៧២២នាក់ នៅក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ២៤.៣១១.៣១៧នាក់ ។ ចំនួននៃករណីឆ្លងជំងឺប្រចាំថ្ងៃដែលថ្មីត្រូវបានកត់ត្រាជាលើកទី២...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុង ចំនួន៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍១៦នាក់, អ្នកជំងឺជាសះស្បើយចំនួន១៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០០០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១៩៥នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំពីការធ្វើបច្ចុប្បន្នភាព នីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវិរុសកូវីដ-១៩ ប្រភេទអូមីក្រុង សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា។ ការណែនាំរបស់ ក្រសួងសុខាភិបាល បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារពិសេសណែនាំ ឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បន្ទាប់ឃើញស្ថានភាពជំងឺនេះ មិនមានសភាពធ្ងន់ធ្ងរ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៥ ខែមករា ២០២២ បានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន៤៥នាក់ (ឆ្លងសហគមន៍: ១៦ នាំចូល ២៩នាក់) និងមានជាសះស្បើយ ១៧នាក់ ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន...