ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសហាមឃាត់គណនី (Facebook)​ចំនួន ២០​ ​កំពុងផ្សព្វផ្សាយ ​លក់ផលិតផលគ្មានលេខបញ្ជិកា ពីក្រសួងព័ត៌មាន

ភ្នំពេញ៖  ក្រសួងសុខាភិបាល​កម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ២០ ដែលមានឈ្មោះដូចខាងក្រោម៖

១-Queer-EYE ទឹកថ្នាំបន្តក់ភ្នែក ២-លោកគ្រូសានវិសាល បោះដុំលក់រាយថ្នាំបន្តក់ភ្នែក ៣-ទឹកថ្នាំបន្តក់ភ្នែក អាមេរិចឃ្វីនអាយ ៤-Loma_ថ្មីៗ៥-ថ្នាំបន្តក់ភ្នែកស្វីសឯកទេសដោះស្រាយបញ្ហាភ្នែក 0978303542 ៦-ឯកទេសដោះស្រាយសុខភាពភ្នែក ៧-សុវណ្ណ ណា ៨-Queen-EYE ទឹកថ្នាំបន្តក់ភ្នែកអាមេរិច ៩-Yors Sarorn ១០-Queen Eye-ឃ្វីនអាយុ ១១-QUEEN EYE ១២-ដោះស្រាយបញ្ហាភ្នែក ១៣-Queen-Eye-១៤-Queen-Eye Store:១៥-Cam-E១៦-ឃ្លីនអាយុ ១៧-Queen Eye Professional ១៨-C.EYE ភ្នែកភ្លឺច្បាស់១៩-C-oyeទឹកបន្តក់ភ្នែក ២០-Sruyloerg Eye Care និងគណនីផ្សេងទៀត កំពុង ផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែកឈ្មោះ QUEEN EYE និង C-EYE ដែលគ្មានលេខបច្ឆិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ឱសថក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកាទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយរាល់ការលក់ឱសថទាំង អស់អាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ។ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ សូមពិនិត្យមើលលតាបតទិដ្ឋាការ ឬបញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្របញ្ជិកាត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែក ខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់ជាមួយ។ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថបន្តក់ភ្នែកឈ្មោះ QUEEN EYE និង CEYE ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះឱសថទាំងនេះពុំអាចធានា បាននូវគុណភាព និងសុវត្ថិភាពបានឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី ហ្វេសប៊ុកខាងលើ គណនី និងជនពាក់ព័ន្ធផ្សេងទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ឱសថខាងលើនេះទៅតាម ច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងលក់ និងចែកចាយនូវឱសថបន្តក់ភ្នែកឈ្មោះ QUEEN EYE និង C-EYE សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕

To Top