ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិត ឧត្តមសិក្សា ដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា គិតមកទល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងគិតគូរអំពីឧបសគ្គ និងផលលំបាកនានាចំពោះ គ្រូបង្រៀន និងសិស្សានុសិស្ស ជួបប្រទះក្នុងការសិក្សាពីចម្ងាយ ដើម្បីឱ្យការបង្រៀនប្រព្រឹត្តទៅ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងអប់រំ ។ ក្នុងកិច្ចប្រជុំតាមអនឡាញ ស្ដីពីយុទ្ធសាស្ត្រការអប់រំពីចម្ងាយ ដើម្បីដាក់ចេញនូវផែនការសកម្មភាព ធានាបាននូវការផ្ដល់ ការអប់រំដល់សិស្សានុសិស្ស ខណៈសាលារៀនមិនទាន់បើកដំណើរនៅឡើយ ដោយសារស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩...
ភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការរក្សាសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ក្នុងបរិបទកូវីដ-១៩» ដល់លោកគ្រូ-អ្នកគ្រូ មកបណ្ដារាជធានី-ខេត្ត ដើម្បីទប់ស្កាត់ហានីភ័យនានា លើបណ្ដាញអ៊ីនធឺណិត ស្របពេលអ៊ីនធឺណិតកំពុងក្លាយជាតម្រូវការចាំបាច់សម្រាប់ ការបំពេញ ការងារ និងការសិក្សា ក្នុងអំឡុងពេលរាំងខ្ទប់ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៩ ឧសភា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ នឹងដាក់ឱ្យដំណើរការ កម្មវិធីទូរសព្ទ ដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា (MoEYS E-Leaming) សម្រាប់សិស្សានុសិស្ស សិក្សាតាមប្រពន្ធអនឡាញ។ តាមរយៈ សេចក្ដីជម្រាបជូន មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត កាលពីថ្ងៃទី៥...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានហាមមិនឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយ ឬទទួលការ ឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយក្នុងសកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬសិក្សាស្រាវជ្រាវក៏ដោយ។ នេះបើយោងតាមសេចក្តីណែនាំ របស់ក្រសួង នៅថ្ងៃ១៧ កុម្ភៈ ។ ក្នុងនោះសេចក្តីណែនាំ ហាមឃាត់កិច្ចសហការ និងសហប្រតិបត្តិការ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ។ តាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីជាវិធានការបង្ការកុំឲ្យមានការចម្លងកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំ រូបណា ដែលបាន ប៉ះពាល់ជាមួយសាធារណជនច្រើន និងមានរោគសញ្ញា ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវទៅធ្វើតេស្តរកកូវីដ១៩ ឲ្យបានឆាប់ ។...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់និស្សិតកម្ពុជាទៅសិក្សា នៅសាកលវិទ្យាល័យស៊ុនយ៉ាតសេន ទីក្រុងក្វាងចូវ ប្រទេសចិន។ ចំពោះថ្ងៃផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១៕