ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ទៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២វិញ ព្រោះកម្ពុជា ជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងអំឡុងខែវិច្ឆិកា ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ឱ្យ ផ្អាកដំណើរការគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនគ្រប់ កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងទី១០-១២ ខែវិច្ឆិកា ដើម្បី កាត់បន្ថយការ ស្ទះចរាចរណ៍ សម្រាប់ប្រជាជន និងជួយសម្រួលដល់ក្បួន រថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេល ការប្រឡងសញ្ញាបត្រ ទុតិយភូមិ ឬបាក់ឌុប ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ទៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ ។ ការពន្យារពេលប្រឡងនេះ ដោយសារនៅថ្ងៃ១០-១៣ វិច្ឆិកា កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានពន្យារពេលដំណើរ ការឆ្នាំសិក្សា ២០២១-២០២២ ដោយ នឹងបញ្ចប់ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ ខណៈគម្រោងបញ្ចប់នាថ្ងៃទី៣១ តុលា ។ យោងតាមលិខិត របស់ក្រសួងអប់រំ ផ្ញើជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ចេញផ្សាយ នាថ្ងៃទី២២...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្រាយបំភ្លឺថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយដល់ការបង្កើតការងារ ធ្វើសម្រាប់ប្រជាជនកម្ពុជា រស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម។ ការស្រាយបំភ្លឺរបស់ ក្រសួងអប់រំ បែបនេះក្រោយសាធារណជនមួយចំនួន បានលើកឡើងពីមតិពាក់ព័ន្ធនឹង ការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៩ សីហា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២នេះ នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់ សិក្សាវៀតណាម។
ភ្នំពេញ៖ ខណៈជិតដល់ថ្ងៃប្រឡង សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបដែលនឹងអាចឈាន ចូលមកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួងបន្ដលើកកកម្ពស់គុណភាពប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយឡើយ ដើម្បីពង្រឹងគុណភាព ធនធានមនុស្សរបស់កម្ពុជា ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច នាឱកាសការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ដើម្បីផ្តល់ឱកាសឲ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរ លើកទឹកចិត្តកីឡាករ-កីឡាការិនីជាតិនិងអន្តរជាតិ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសទទួលស្គាល់ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២២៕
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែម ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ឆ្នាំ២០២២នេះ ។ តាមរយៈសេចក្ដីអំពាវនាវ ក្រសួងអប់រំ បានឲ្យដឹងថា ការប្រឡងជ្រើសរើស សិស្សពូកែនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង...