ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឲ្យដំណើរការ គេហទំព័រធនធានអប់រំកម្ពុជា (OER Cambodia) ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី១ មីនានេះ បានឲ្យដឹងថា គេហទំព័រធនធានអប់រំកម្ពុជា បានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណង លើកកម្ពស់ ជំរុញការចែករំលែក...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានពានកោតសរសើរពី សម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់ (SEATCA) ក្នុងនាមជាស្ថាប័នរដ្ឋាភិបាល ដែលអនុវត្តបានល្អការត្រួតពិនិត្យ ផលិតផលថ្នាំជក់នៅកម្ពុជា។ ថ្មីៗនេះ ក្រសួងអប់រំ បានចេញនូវសេចក្ដីណែនាំមួយ ចំពោះអង្គភាពចំណុះក្រសួង និងគ្រឹះស្ថានសិក្សាគ្រប់កំរិតទាំងសាធារណៈ និងឯកជន ដោយហាមឃាត់ការចាប់ដៃគូរ សហការជាមួយឧស្សាហករថ្នាំជក់ ការទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សារណៈយោគយល់គ្នា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា គ្រឹះស្ថានសិក្សា ត្រូវផ្អាកដំណើរការថ្នាក់រៀន ជាបណ្ដោះអាសន្ន ១សប្ដាហ៍យ៉ាងតិច ក្នុងករណីរកឃើញថា គ្រូបង្រៀន ឬសិស្សានុសិស្ស ឆ្លងជំងឺកូវីដ-១៩ ហើយជំនួសមកវិញ បង្រៀនតាមអនឡាញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ជាពិសេសប្រភេទអូមីក្រុង ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ នាថ្ងៃទី១៨...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី-ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីកុង។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៨ កុម្ភៈ នេះថា «សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី-ខេត្ត ទាំងអស់ បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ការពារ និង៣កុំ...
ភ្នំពេញ ៖ ក្រោយមានការតវ៉ា ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ដែលមិនសុខចិត្តចំពោះលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា បានដោះស្រាយតាមសំណូមដោយបានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្ត។ ជាលទ្ធផល បន្ទាប់ពីទទួលដោះស្រាយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៧, ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាព ជីវិតក្នុងសង្គមឌីជីថល»។...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តប្រតិទិន នៃការចូលរៀន ការបើកបវេសនកាល និងវិស្សមកាលនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រោមឱវាទក្រសួង ដែលទទួលបានការអនុញ្ញាតឲ្យ បើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ សម្រាប់ឆ្នាំសិក្សា២០២១-២០២២៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិធានការ សុវត្ថិភាព សុខភាព សម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំ២០២១-២០២២។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ ឆ្នាំសិក្សាថ្មី ២០២១-២០២២ ត្រូវបានរំពឹងទុកជាមុនថា នឹងទទួលបានលទ្ធផលល្អប្រសើរ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តជំរុញ ការអប់រំឌីជីថល និងការអប់រំពី ចម្ងាយ ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ការបើកដំណើរការបង្រៀន និងរៀននៅកម្រិតមត្តេយ្យសិក្សា សម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំ ទៅអាយុក្រោម៦ឆ្នាំ ព្រមទាំងកម្មវិធីអប់រំ កុមារតូចគ្រប់រូបភាព ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២តទៅ៕