ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឲ្យពង្រឹង វិធានការសុវត្ថិភាព សុខភាព នៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិធានការ សុវត្ថិភាព សុខភាព សម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំ២០២១-២០២២។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «ដើម្បីឲ្យដំណើរការបង្រៀន និងរៀនក្នុងឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសុខភាព ស្របតាមទស្សនាទាន គន្លងប្រក្រតីភាពថ្មីក្នុង វិស័យអប់រំ និងក្នុងគោលបំណង ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូរីដ-១៩ ជាពិសេសវីរុសប្រភេទ ដែលតា និងវីរុសបំប្លែងខ្លូនថ្មី ប្រភេទអូមីក្រុង ក្រសួងអប់រំ សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន នូវការងារចាំបាច់មួយចំនួន បន្ថែមលើវិធានការនានា ដែលបានដាក់ចេញកន្លងមក»៕

To Top