សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានកៀងគរកម្មករវ័យក្មេង ដើម្បីចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មី នៅទីក្រុងព្យុងយ៉ាង ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអាទិត្យនេះ ខណៈដែលលោកជំរុញឱ្យមាន ផែនការមហិច្ឆតាសាងសង់ផ្ទះចំនួន ៥០.០០០ខ្នងនៅក្នុងរដ្ឋធានី បើទោះបីជាមានការលំបាក ផ្នែកសេដ្ឋកិច្ចខ្លាំងក៏ដោយ...
បរទេស៖ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អ្នកការទូតបរទេសដែលរស់នៅ ក្នុងទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឱ្យចេញទៅ តាមផ្លូវនៅថ្ងៃអង្គារ ទី១៦ ខែមីនា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានទូតបានបញ្ជាក់ថា ពួកគេបានទទួលកំណត់ត្រារៀងៗខ្លួន រហូតគឺនៅថ្ងៃទី ១៥ ខែមីនា។ ការហាមឃាត់នេះគ្របដណ្តប់...