តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យថា ទោះបីជា សាធារណៈរដ្ឋអ៊ីស្លាម មានភាពហ្មត់ចត់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ក៏ដោយ ខ្លួនបានប្តេជ្ញា ចិត្តមិនជឿទុកចិត្តលើ “សត្រូវ” នោះទេ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយផងដែរ នោះ បានធ្វើការកត់សម្គាល់នៅខាងក្រៅពិព័រណ៍ប្រេង ឧស្ម័ន ការចម្រាញ់ និងគីមីឥន្ធនៈអន្តរជាតិ...
ព្រុចសែល៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ការពិភាក្សា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ត្រូវបានផ្អាកជាបណ្តោះអាសន្ន និងរង់ចាំការសម្រេចចិត្ដផ្នែកនយោបាយ។ សេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប (EEAS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើកទី៨ នៅទីក្រុងវីយែន នឹង “សម្រាក” ដោយផ្តល់ពេលវេលាឱ្យអ្នកចូលរួមត្រឡប់ទៅរដ្ឋធានីរបស់ពួកគេវិញ សម្រាប់ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលរៀងៗខ្លួន។ ប្រភពបានឲ្យដឹងថា “កិច្ចពិភាក្សានឹងកោះប្រជុំឡើងវិញនៅសប្តាហ៍ក្រោយ អ្នកចូលរួមនឹងបន្តការពិភាក្សាលើការរំពឹងទុកនៃការត្រឡប់មកវិញដែលអាចធ្វើទៅបានរបស់សហរដ្ឋអាមេរិក ទៅកាន់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវដល់អ្នកចូលរួមពីប្លុក អឺរ៉ុបក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីរក្សាឥរិយាបថស្ថាបនា ក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមេសា នៅទីក្រុងវីយែន។ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកហ្សារីហ្វ បានធ្វើការទាមទារនៅថ្ងៃសៅរ៍ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសរបស់លោក គឺលោក Dominic Raab តាមការចង់បានខាងលើនេះ។ យោងតាមរបាយការណ៍របស់អ្នកការទូតទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយដែលទាក់ទងទៅនឹងផែនការសកម្មភាពរួម (JCPOA) នៅក្នុងការអំពាវនាវ...