បរទេស៖ យោងតាមអះអាងដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋសភាជាតិ អំពីចំនួនបាតុករសរុបនៃកុបកម្មប្រឆាំង រដ្ឋាភីបាលបារាំងក្រោយហេតុការណ៍ ប៉ូលីសបារាំងបាញ់សម្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់ តាំងតែពីសប្តាហ៍មុន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតមកទល់ថ្ងៃពុធម្សិលមិញនេះ បាតុករបារាំងដែលត្រូវបានចាប់ខ្លួន មានចំនួនកើនឡើងទៅដល់ ៣៥០០នាក់មកហើយ ខណៈដែល១៤០០នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបារាំង និងតំបន់ជាយក្រុងប៉ុន្តែអ្វីដែល គួរឲ្យចាប់អារម្មណ៍១០ភាគរយ នៃពួកគេទាំងអស់គឺសុទ្ធតែជាជនបរទេស។ ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រី...
បរទេស៖ គិតមកត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ បាតុករប្រឆាំងទៅនឹងសង្គ្រាមដោយជនជាតិរុស្សី ដែលរស់នៅក្នុងទីក្រុងមូស្គូបាន បន្តធ្វើឡើងអស់រយៈពេល២សប្តាហ៍ មកហើយខណៈដែលការវាយប្រហារដោយរុស្សី លើអ៊ុយក្រែននៅតែបន្តនៅឡើយ។ អជ្ញាធរនៃប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះ ផងដែរបានបញ្ជាក់ថាបាតុករ ជាច្រើនរយនាក់ដែលមិនបាន ព្រមព្រៀងជាមួយនឹង និងធ្វើសកម្មភាពខុសច្បាប់ដោយការធ្វើបាតុកម្មតវ៉ានោះ បានបញ្ចប់ទៅដោយការចាប់ខ្លួនបានមនុស្សជាច្រើន រយនាក់បន្ថែមទៀត។ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីប៉ូលីស នៃទីក្រុងមូស្គូបានឲ្យដឹងថាបាតុករប្រមាណជា៣០០នាក់ ត្រូវបានចាប់ខ្លួនប៉ុន្តែមិនបានបញ្ជាក់ទេថា មានមនុស្សប៉ុន្មាននាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ តវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រុមបាតុកររាប់រយនាក់ បានបង្ហាញខ្លួនដើម្បីចំអក ទៅលើការគំរាមកំហែង របស់ប៉ូលីសក្រុង Ottawa ប្រទេស កាណាដា ក្នុងការចាប់ខ្លួននរណាម្នាក់ ដែលផ្តល់ប្រេងឥន្ធនៈ ដល់ក្រុមអ្នកបើកឡានដឹកទំនិញ នៃការដង្ហែរឆ្លងកាត់ទីក្រុង ដោយបាតុករទាំងនោះ កាន់ធុងប្រេងពណ៌ក្រហម ក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសក្រុង...
បរទេស៖ ប៉ូលិសក្រុងបាងកក ប្រទេសថៃ បានច្រានចោលការចោទប្រកាន់ថា គ្រាប់កាំភ្លើងពិតត្រូវបានប្រើប្រាស់ប្រឆាំង នឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីរសៀលថ្ងៃអាទិត្យ ដោយនិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុករ ៣នាក់បានរងរបួស នៅពេលមានការបាញ់ប្រហារ ទៅលើហ្វូងមនុស្សនៅម៉ោង ប្រហែល៥ល្ងាច កាលពីថ្ងៃអាទិត្យ។...
បរទេស៖ មេដឹកនាំក្រុមបាតុករប្រឆាំង រដ្ឋាភិបាលនៅប្រទេសថៃមួយក្រុម នៅទីក្រុងបាងកក បាននិយាយថា ពួកគេបានប្តេជ្ញាចិត្តធ្វើដំណើរ ទៅកាន់វិមានរដ្ឋាភិបាល ដើម្បីអំពាវនាវឱ្យមានការលាលែង ពីតំណែងរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុម Thalufah បាននិយាយនៅថ្ងៃពុធថា ក្រុមបាតុករនឹងមិនបាក់ទឹកចិត្តឡើយ ដោយប៉ូលីសបង្ក្រាបកុបកម្ម...
បរទេស៖ ក្រុមអ្នកតវ៉ា៣ក្រុមគ្រោង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីតាំងផ្សេងគ្នាក្នុង ទីក្រុងបាងកកនៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ Piya Tawichai ស្នងការរងនៃស្នងការដ្ឋាន នគរបាលក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ Piya...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បាននាំគ្នាចុចស៊ីផ្លេ និង រោរិ៍ម៉ាស៊ីន យានយន្ត នៅតាមដងផ្លូវក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃអង្គារ ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា លាលែងពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករដំបូងបានប្រមូលផ្តុំគ្នានៅផ្លូវបំបែក Ratchaprasong ប្រហែលម៉ោង ១...