កណ្ដាល÷ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងធ្វើការជួសជុលឡើងវិញកំណាត់ផ្លូវលេខ២១១ ២១៣ និង២១៥ ដោយលុបជង្ហុកសំបុក មាន់ ភ្ជួរកៀរកិនបង្ហាប់ បន្ថែមថ្មមិច(M30) រួចចាក់ក្រាលកៅស៊ូបាចថ្មពីរស្រទាប់(DBST) ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបញ្ចប់។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយជួយ...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រូវអនុវត្តបន្ត ក្រោមអធិបតីភាព លោក ម៉ឹង យូឡេង ប្រធានមន្ទីរ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ អង្គភាព លោក...
កណ្ដាល៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបិទចរាចរ រថយន្តដឹកទំនិញ ធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចស្តុបតាលន់(កាកបាទក្រហម) ទៅដល់គ.ម ១០+៥៩០ ផ្លូវបំបែកផ្លូវជាតិលេខ២១អា(ផ្លូវកឹមបូរី) ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ០:០០នាទី រំលងអធ្រាត្រ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្រាយបំភ្លឺ ចំពោះករណីចុះផ្សាយថា កសិករក្នុងខេត្តកណ្ដាល ភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារនោះ គឺជារឿងមិនពិតឡើយ។ អគ្គនាយកដ្ឋានកសិកម្ម លើកឡើងបែបនេះ ក្រោយពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា «កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះ ក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ»។ អាស៊ីសេរីបន្តថា “កសិករនៅស្រុកស្អាង ខេត្តកណ្តាល លោក...
កណ្ដាល ៖ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញអបអរសាទរ ចំពោះខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០ ។ មានន័យថា កម្ពុជា នៅសល់តែ១៥ខេត្តទៀតប៉ុណ្ណោះ នៅមានការគម្រាមដោយសារគ្រាប់មីន...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មនុស្ស៣នាក់ ដែលជាប់ពាក់ព័ន្ធធ្វើឲ្យមនុស្ស ស្លាប់ចំនួន១១នាក់ ក្រោយមានករណីលិចទូកដរ ដឹកសិស្សនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីម៉ោងប្រមាណជា៧ នារាត្រីថ្ងៃទី១៣ តុលា ។ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ដោយសារស្ថានភាពបាក់ច្រាំងទន្លេកាន់តែខ្លាំងបន្ថែមទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារស្ថានភាពនៃការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ...
ភ្នំពេញ ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននិង កំពុងរកវិធីដោះស្រាយ ករណីបាក់ផ្លូវមាត់ទន្លេ ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកអភិបាល ខេត្តបានឲ្យដឹងថា នៅរសៀល ថ្ងៃ២៣ វិច្ឆិកា នេះ លោកបានដឹកនាំមន្រ្តី...
ភ្នំពញៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី៩ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លៀតពេលដ៏មមាញឹក ចុះត្រួតពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់រកាខ្ពស់ ឃុំព្រែកគយ និងសង្កាត់សិត្បូ ដែលជាការិយាល័យ ចុះឈ្មោះបោះឆ្នោត...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្ដាលបានបន្ត ឲ្យផ្អាកការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជន ឲ្យចូលមកទទួលទាន ក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈ គ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩៕