វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា នៅតាមតំបន់ជាច្រើនរបស់ប្រទេសឡាវ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដោយក្នុងនោះ ដីស្រែចម្ការ លំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងទៀត បានរងការខូចខាត ដែលប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ នៅទូទាំងប្រទេសនេះ ។ គេបានដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកបាននាំឱ្យ មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុង ខេត្តមួយចំនួនរបស់ប្រទេសឡាវ...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីការពារជនស៊ីវិលបានឲ្យដឹង នៅថ្ងៃចន្ទថា គ្រោះទឹកជំនន់នៅចំថ្ងៃបុណ្យណូអ៊ែល នៅក្នុងប្រទេសហ្វីលីពីនបាន បង្ខំឱ្យមានការជម្លៀសមនុស្សជិត ៤៦.០០០នាក់ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ។ ក្រុមមន្ត្រីបានឲ្យដឹងទៀតថា មនុស្ស២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង តាមរដូវកាលដែលបានជន់លិច ផ្នែកខ្លះនៃតំបន់ភាគខាងត្បូង...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា អាជ្ញាធរមូលដ្ឋានក្នុងប្រទេសយេមែន បានរាយការណ៍ថា មនុស្សចំនួន៧៧នាក់បានស្លាប់ រួមទាំងកុមារផងដែរ នៅក្នុងពេលមានគ្រោះទឹកជំនន់ចាប់ពីពាក់កណ្តាលខែកក្កដារហូតដល់ពាក់កណ្តាលខែសីហានេះ ដែលបានបង្កផលប៉ះពាល់ដល់មនុស្សជាង២០០.០០០នាក់ នេះបើតាមមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃពុធ ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) របស់អង្គការសហប្រជាជាតិ បានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានគ្រោះទឹកជំនន់នៅទូទាំង១៦នៃក្រុងទាំង២០នៅក្នុងប្រទេស ជាពិសេសប៉ះពាល់ដល់ទីតាំង...
កាធូម៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាជាតិការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹង នៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ និងគ្រោះទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់ បានកើនឡើងដល់៧៥នាក់ហើយ ។ ក្រុមប្រឹក្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លើសពីនេះ មនុស្ស៣០នាក់បានរងរបួស ខណៈដែលផ្ទះចំនួន ១២.៥៥១ខ្នង ត្រូវបានបំផ្លាញ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សសរុបប្រមាណជា៦៨នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិដោយសារទឹកជំនន់ ក្នុងប្រទេសបង់ក្លាដេស។ សេចក្តីប្រកាសដែលធ្វើឡើង ដោយមជ្ឈមណ្ឌលនៃកិច្ចការងារសង្គ្រោះបន្ទាន់ ដែលស្ថិតនៅក្រោម ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថាទឹកជំនន់ដែលបានកកើតឡើង ពីភ្លៀងធ្លាក់ខ្លាំងបានបង្ហគ្រោះថ្នាក់ និងបំផ្លាញទ្រព្យសម្បត្តិ របស់ពលរដ្ឋជាច្រើនផ្សេងទៀតផងដែរ។ អជ្ញាធរនេះបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ចំនួននៃអ្នកស្លាប់នេះបានកើតឡើង ចន្លោះពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ខែមិថុនា ហើយអ្នកខ្លះស្លាប់ដោយសារលង់ទឹក អ្នកខ្លះស្លាប់ដោយពស់ចឹក និងអ្នកខ្លះទៀតស្លាប់...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា គ្រោះទឹកជំនន់បានត្រូវគេដាក់ ក្នុងកំណត់ត្រាដែលត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់ភាគខាងត្បូងនៃប្រទេសចិន ថ្ងៃព្រហស្បតិ៍ (២៣ មិថុនា) ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានរុញច្រានកម្រិតទឹកនៅក្នុង តំបន់ដីសណ្ដទន្លេដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ ។ មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ពីតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់ ដែលរួមមានខេត្តក្វាងទុង...
JOHANNESBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ខេត្តមួយរូប បានលើកឡើង នៅថ្ងៃអង្គារនេះថា មនុស្សសរុបចំនួន២០នាក់ ត្រូវបានសម្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្ត KwaZulu-Natal របស់ប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ។ លោកស្រី Nonala Ndlovu អ្នកនាំពាក្យអភិបាលកិច្ចសហប្រតិបត្តិការ និងកិច្ចការប្រពៃណី បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពី ព្រឹកថ្ងៃអង្គារនេះថា...
ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា ក្រុមមន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនកម្មករអណ្តូងរ៉ែដែលត្រូវបានសម្លាប់ដោយគ្រោះទឹកជំនន់ភ្លាមៗនៅភាគពាយ័ព្យប្រទេសកូឡុំប៊ីកាលពីដើមសប្តាហ៍នេះបានកើនឡើងដល់១៣នាក់ហើយ ។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកទន្លេហូរហៀរកាលពីថ្ងៃពុធ ដោយបានជន់លិចជំរុំជីករ៉ែមួយកន្លែងភ្លាមៗនៅក្នុងផ្នែកជនបទនៃក្រុង Abriaqui ដែលជាទីប្រជុំជនក្នុងនាយកដ្ឋាន Antioquia ប្រទេសកូឡុំប៊ី ។ “ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏ខ្លាំងបានកើនឡើងដល់១៣នាក់” នាយកដ្ឋានគ្រប់គ្រងហានិភ័យក្នុងតំបន់បានបង្ហោះដោយដកស្រង់របាយការណ៍ពីប៉ុស្តិ៍បញ្ជាការបង្រួបបង្រួមនៅក្រុង Abriaqui បន្ទាប់ពីមានគ្រោះទឹកជំនន់នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះ និងការស្តារឡើងវិញ ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា...
គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Santiago Guarderas អភិបាលក្រុង បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់កាលពីថ្ងៃចន្ទ នៅរដ្ឋធានី Quito របស់ប្រទេសអេក្វាទ័រ បានកើនឡើងដល់ ២៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ជាមួយគ្នានេះដែរ មាន១០នាក់នៅបាត់ខ្លួន និង៥៣នាក់បានរងរបួស...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នំា២០២២ថា អាជ្ញាធរការពារជនស៊ីវិលក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួននៃពលរដ្ឋដែលបានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានបង្កឡើងដោយ ភ្លៀងធ្លាក់យ៉ាងគំហុក កាលពីចុងសប្តាហ៍ នៅរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល បានកើនឡើងដល់២៨នាក់ បន្ទាប់ពីសាកសព ៣នាក់ទៀត ក្នុងចំណោមពលរដ្ឋដែលបានបាត់ខ្លួន ត្រូវបានរកឃើញ ។ យោងតាមរបាយការណ៍បានឲ្យដឹងថា...