ហ្សាកាតា៖ ទាហាន និងប៉ូលីសចំនួន ១៤០០០ នាក់បានទៅដល់តំបន់ Cianjur របស់ឥណ្ឌូនេស៊ី នៅជិតទីក្រុង West Java ដែលរងគ្រោះ ដោយការរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ កាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៨នាក់ ។ ក្រុមអ្នកជួយសង្គ្រោះ បាននិងកំពុងមមាញឹកលើកម្ទេចកម្ទីគំនរបាក់បែក ជាមួយនឹងប៉ែលគ្រប់ដៃ ដើម្បីស្វែងរកអ្នករួចរស់ជីវិត ដែលកប់ក្នុងគំនរបាក់បែក និងការបាក់ដី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ជាមួយនឹងលទ្ធភាព នៃការរកឃើញមនុស្សនៅមានជីវិតថយចុះជារៀងរាល់ម៉ោង ក្រុមអ្នកជួយសង្គ្រោះក៏បានប្រើដៃទទេរបស់ពួកគេ ដើម្បីទាញថ្ម និងដីកខ្វក់ចេញ ខណៈព្យាយាមស្វែងរកជនរងគ្រោះ។ ផ្លូវជនបទដែលមានគុណភាពខ្សោយ ភ្លៀងមូសុងខ្លាំង និងការខូចខាតផ្លូវថ្នល់រឹង រួមទាំងស្នាមប្រេះ និងបាក់ស្រុតផងដែរ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះខាងលើនេះ។ គួរបញ្ជាក់ថា ចំនួនអ្នករបួសបានកើនឡើង ដល់យ៉ាងហោចណាស់ ១០០០ នាក់ ហើយមនុស្សជាច្រើន នៅតែកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតង់ជាបណ្តោះអាសន្ន៕ ប្រែសម្រួល ឈូក បូរ៉ា
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី បាននឹងកំពុងស្វិតស្វាញបំផុត ដើម្បីទៅដល់មនុស្សដែលនៅតែជាប់ក្នុងគំនរបាក់បែក ១ថ្ងៃបន្ទាប់ពីមានការរញ្ជួយដីបានបំផ្លិចបំផ្លាញទីក្រុង West Java ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស ខណៈដែលមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័របានវាយប្រហារលើដីនៅជិតទីក្រុង Cianjur ក្នុងតំបន់ភ្នំនៃខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី...
ហ្សាកាតា៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦២នាក់បាន ២៥នាក់បាត់ខ្លួន និងប្រហែល ៧០០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្ត West Java របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ផ្ទះ អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ការរញ្ជួយត្រូវបានទទួលអារម្មណ៍ រញ្ជួយយ៉ាងខ្លាំង នៅក្នុងរដ្ឋធានីហ្សាកាតា។...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើខេត្តភាគខាងលិច នៃកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ។ នៅមុននេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះ បានចេញផ្សាយការរញ្ជួយដីកម្រិត៦,១ រ៉ិចទ័រ ហើយបន្ទាប់មកបានកែប្រែ ទៅជាមាត្រដ្ឋាន៦,២រ៉ិចទ័រវិញ ។ ប្រធានផ្នែករញ្ជួយដី...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ធំមួយនៅភាគខាងជើង ប្រទេសហ្វីលីពីន បានកើនឡើងដល់១០នាក់ហើយ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីសាកសពចំនួន ៤នាក់ផ្សេងទៀត ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក ខណៈការរញ្ជួយដីនៅតែបន្តកក្រើកតំបន់ភ្នំ។ ការិយាល័យការពារជនស៊ីវិលខេត្ត បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុង...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័រ វាយប្រហារមកលើតំបន់ឆ្នេរ នៃប្រទេសឈីលី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័របានអង្រួននៅតំបន់ឆ្នេរ Aisen នៃប្រទេសឈីលី កាលពីម៉ោង១៩និង៣៧នាទីម៉ោងសកល ។ ចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះមានជម្រៅ...
អាហ្វហ្គានីស្ថាន៖ មន្ត្រីខេត្តម្នាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ បានកើនឡើងដល់ជាង ១០០០ នាក់ ខណៈមនុស្សជាង ១៥០០នាក់បានរងរបួស ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត។ លោក Mohammad Amin Haddifa ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ខេត្តបានឲ្យដឹងថា “មនុស្សជាង ១០០០នាក់បានស្លាប់ និង ១៥០០នាក់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តាលីបង់ដែលជាអ្នកកំពុងដឹកនាំ ប្រទេសអាហ្កានីស្ថាននោះកំពុងត្រៀមខ្លួន ដើម្បីទទួលបានជំនួយពីអន្តរជាតិ ជាលើកដំបូង ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខទៅនឹង វិបត្តិជាបន្តបន្ទាប់ ជាពិសេសក្រោយហេតុការណ៍ គ្រោះរញ្ជួយដីកម្រិត ៦,១រិចទ័រចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋអាហ្គានីស្ថាន ដល់ជាង១០០០នាក់ហើយ ខណៈដែលជាង ១៥០០នាក់ទៀត ទទួលរងរបួសដែលក្នុងនោះខេត្ត Paktika...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា ពលរដ្ឋចំនួន ៧នាក់បានស្លាប់ និង៨៥នាក់ផ្សេងទៀត បានរងរបួស ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានបំផ្លាញអគារផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ជាង១ម៉ឺនខ្នង នៅខេត្តភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ។ នៅមុននេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ ហៅកាត់(BMKG)...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា គ្រោះរញ្ជួយដី កម្រិត៦,១រ៉ិចទ័រវាយ ប្រហារនៅភាគកណ្តាល មហាសមុទ្រអាត្លង់ទិច ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា នៅថ្ងៃអង្គារវេលាម៉ោង១១និង៥៩នាទី ម៉ោង សកល មានករណីរញ្ជួយដីមួយ កម្រិត៦,១រ៉ិចទ័រ អង្រួននៅភាគកណ្តាល នៃមហាសមុទ្រអាត្លង់ទិច ។...