ភ្នំពេញ ៖ បន្ថែមពីលើប្រសាសន៍ដើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផ្ទាល់ នា ព្រឹកថ្ងៃ៣១ ឧសភា ក្នុងឱកាសសម្ពោធជាផ្លូវការស្ពាន២កន្លែងជាប់គ្នានៅខណ្ឌឬស្ស៊ីកែវនិយាយពីលោក ឆាំ ឆានីនោះ នៅមុននេះបន្តិច សម្តេចក៏បានបញ្ចេញសារជាសំឡេងរបស់បុគ្គលឆាំ ឆានីជាង៦នាទី អំពីយុទ្ធនាការប្រឆាំងទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលសំដៅមកវាយប្រហារសម្តេច ។ បើតាមបណ្តាញតេឡេក្រាមនាមុននេះបន្តិច សម្តេចបានច្រានចោលទាំងស្រុងអំពីការលើកឡើងរបស់ឆាំ ឆានី ដូចតទៅ៖...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា លោក ឆាំ ឆានី ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស កំពុងធ្វើសកម្មភាពអំពីយុទ្ធនាការ ហ្វេសប៊ុកប្រឆាំងទៅនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយគណបក្សភ្លើងទៀន ពុំមានឱកាសវាសនាដូចបក្សផ្សេងទៀត ចំនួន១៨គណបក្ស បានចុះឈ្មោះបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ដ្រអាណត្តិទី៧ នាពេលខាងមុន ។ បើតាមការសង្កេត...
ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣រួចហើយ មានគណបក្សនយោបាយចំនួន១៥បានចុះហត្ថលេខាទទួលស្គាល់ ដោយឡែក បក្ស៣ទៀត សុំកែតម្រូវចំណុចខ្លះៗ ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៣០ ឧសភា នេះ លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកំណត់យកថ្ងៃទី២៩ ឧសភា ខាងមុខនេះ ជាថ្ងៃកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត លើសន្លឹកឆ្នាំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាស គ.ជ.ប នាថ្ងៃ២៥ ឧសភា ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.ប ដោយមានការនិមន្តយាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធ ការចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្ស មហាសាមគ្គីជាតិខ្មែរ ។ យោងតាមសេចក្ដីសម្រេចរបស់ គ ជ ប នាថ្ងៃទី១៩ ឧសភា នេះបានបញ្ជាក់ថា «បដិសេធការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ដោយបានបញ្ជាក់ច្បាស់ថា ខ្លួនមិនបានកែប្រែនីតិវិធីចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានភាពមានចម្រូងចម្រាស់ មួយក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប បានតម្រូវឲ្យគណបក្សភ្លើងទៀន បំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត...
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ចំពោះការលើកឡើងរបស់ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃអង្គការខុមហ្វ្រែល ដែលថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» និងសំនួរ របស់លោក ជួប នរក្សា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីណែនាំស្ដីពី កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណបក្សនយោបាយចំនួន៨ ខណៈបក្ស៣ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យពិចារណា។ សូមបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត មានរយៈពេល១៥ ថ្ងៃ...
ភ្នំពេញ៖ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្តីប្រកាស ស្តីពីគណបក្សនយោបាយចំនួន ៧ ត្រូវបានទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ៕