បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi ត្រូវបានក្រសួងការបរទេស នៃប្រទេសចិនបានប្រកាសគ្រោងនឹង ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នាសប្តាហ៍ក្រោយនេះហើយ។ ផែនការបំពេញ ដំណើរទស្សនកិច្ចរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅអំឡុងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីចិន Xi Jinping នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសចិន។...
បរទេស ៖ ប្រភពរបស់ចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា ប្រទេសចិនមានបំណងបង្កើន ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួនដល់ ៩០០គ្រាប់ នៅឆ្នាំ ២០៣៥ ដែលជាការរារាំងប្រឆាំង នឹងសហរដ្ឋអាមេរិក ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារកូរ៉េបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា យោងតាមអ្នកដែលដឹងអំពីបញ្ហានេះ គឺ...
ភ្នំពេញ៖ ជាមួយនឹងសមិទ្ធផល ដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ កម្ពុជាក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីមិត្តដែកថែបចិន ចំពោះការកើនឡើង នូវឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ ។ យោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើទឹកដីចិន នាថ្ងៃទី១០ កុម្ភៈនេះ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបេីយោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភ របស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រធានាធិបតីចិន ស៊ី ជិនពីង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ...
ថ្ងៃទី៩ ខែ កុម្ភៈ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយអត្ថបទវែកញែកថា តាមការប៉ាន់ប្រមាណ ឆ្នាំនេះ អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នឹងឡើងដល់១ភាគ៤ បើនិយាយចំពោះចិននិងពិភពលោក នេះសុទ្ធតែជាដំណឹងល្អ ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ ?លោកស្រី...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា” និងបានឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់៣០០លានយ័ន(ជាង៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។...
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងការបរទេសចិន បានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ។ លោក Xu Liping អ្នកសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ...
ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ របស់សា ធារណរដ្ឋប្រជាមានិតចិន រួមមានក្រុមហ៊ុនសាងសង់ គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនសាង សង់ទីក្រុងប៉េកាំង និងក្រុមហ៊ុន China Metro Group Limited បានសំដែងនូវការចាប់អារម្មណ៍ ក្នុងការបន្តវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគមនាគម ន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការ សាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា...
ប៉េកាំង៖ បេសកជនចិន កាលពីថ្ងៃពុធបានអំពាវនាវឱ្យមាន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះលំហូរនៃសព្វាវុធ និងគ្រាប់រំសេវចូលទៅក្នុងតំបន់ជម្លោះ ដែលអាចបង្កឱ្យមានហានិភ័យនៃ ការរីករាលដាលសង្គ្រាមកាន់តែខ្លាំង។ ដោយដកស្រង់សម្តីប្រធានផ្នែក រំសាយអាវុធរបស់អង្គការសហប្រជាជាតិ លោក Izumi Nakamitsu ដែលបង្ហាញថា លំហូរនៃសព្វាវុធ និងគ្រាប់រំសេវចូលទៅក្នុងតំបន់ជម្លោះ អាចនាំមកនូវហានិភ័យនៃការរីករាលដាល លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ...