ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគួរផ្តោតលើភាគីទីបីណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងប្រទេសចិន ដែលចេញពីកិច្ចប្រជុំកម្រិតខ្ពស់លើកទី៤ នៃកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្តីពីប្រទេសចិន កាលពីដើមខែនេះ។ លោកស្រី ម៉ៅ បានលើកឡើងជាការឆ្លើយតបថា...
បរទេស៖ កងទ័ពជើងទឹករបស់កងទ័ពរំដោះ ប្រជាជនបានធ្វើការរិះគន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកកាលពីខែមុន បន្ទាប់ពីកងនាវាចរប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសចិនបានបំពាក់នូវនាវាមុជទឹកដែលរីកចំរើន របស់ខ្លួនជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីបថ្មីដែលមានរយៈ ចម្ងាយឆ្ងាយជាងនេះ។ តើសមត្ថភាពនុយក្លេអ៊ែរ នៅសមុទ្ររបស់ចិនមានកម្រិតណា ហើយតើអាមេរិកគួរបារម្ភដែរឬទេ? ប្រហែលជាបារម្ភ ប៉ុន្តែប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានចេតនាឈ្លានពាន។ យោងតាមសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Sputnik ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោធាអាមេរិកបានសម្តែងការព្រួយបារម្ភកាលពីខែមុន ជុំវិញការដាក់ពង្រាយមីស៊ីល ICBM...
តាមដំណឹងពីការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនឱ្យដឹងថា នៅវេលាម៉ោង 20 និង ០9 នាទី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ កាប៊ីនវិលត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស Shenzhou-14 របស់ប្រទេសចិនបានចុះចតលើដីដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុង Jiuquan ។ អវកាសយានិកបីរូប Chen Dong លោកស្រី Liu Yang...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រីកអង្គភាពកងកម្លាំងជើងគោក ដែលមានមូលដ្ឋាននៅអូគីណាវ៉ា ដើម្បីការពារកោះភាគនិរតីដាច់ស្រយាល មួយនេះ និងរៀបចំសម្រាប់ភាពអាសន្ន ដែលពាក់ព័ន្ធនឹងកោហតៃវ៉ាន់ ក្នុងការប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន។ ប្រភពបានឲ្យដឹងថា នៅក្នុងសកម្មភាព ដែលអាចបង្កើនភាពតានតឹងជាមួយប្រទេសចិន ក្រសួងការពារជាតិគ្រោងនឹងបង្កើនចំនួនកងវរសេនាធំថ្មើរជើងក្រោមកងពលតូចទី១៥ របស់កងកម្លាំងស្វ័យការពារដីគោកដល់ ២អង្គភាព ក៏ដូចជាដំឡើងឋានន្តរស័ក្តិខ្ពស់បំផុតរបស់ខ្លួនពីឧត្តមសេនីយ៍ឯកទៅឧត្តមសេនីយត្រី។ ការផ្លាស់ប្តូរដែលបានគ្រោងទុក ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារសន្តិសុខសំខាន់មួយក្នុងចំណោមឯកសារសំខាន់ៗចំនួន៣ ដែលរដ្ឋាភិបាលនឹងកែសម្រួលនៅចុងខែនេះ ត្រូវបានគេរំពឹងថា នឹងប្រែក្លាយអង្គភាពឱ្យមានប្រសិទ្ធភាព...
ក្នុងសកម្មភាពតាំងពិព័រណ៍និងដាក់បញ្ចាំងដែលប្រារព្ធធ្វើនៅទីស្នាក់ការទូទៅរបស់អង្គការយូណេស្កូលើកនេះ បានដាក់បញ្ចាំងភាពយន្តឯកសាររបស់បណ្តាញទូរទស្សន៍សកលចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រោមចំណងជើងថា «ស្នាមជើងកាបូនរបស់មនុស្សជាតិ» ដែលបានបង្ហាញពីរឿងរ៉ាវរបស់ប្រជាជនចិនស្តីពី “ការជំរុញការអភិវឌ្ឍបៃតង និងជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ” ។ មន្ត្រីទូតនៃបណ្តាប្រទេសនានាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការយូណេស្កូ និងភ្ញៀវកិត្តិយសដែលមកពីគ្រប់មជ្ឈដ្ឋានសង្គមបារាំង សរុបជាង៤រយរូប បានចូលរួមសកម្មភាពលើកនេះ ។ ក្នុងពេលថ្លែងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្តីរំពឹងទុកចំពោះទំនុកចិត្តគ្នា សាមគ្គីគ្នា សន្តិភាពនិងវឌ្ឍនភាព ជាក្តីបំណងរួមរបស់ប្រជាជននៅលើពិភពលោកទាំងមូល...
ដែលបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជនចិននិងប្រជាជនលើពិភពលោក ហើយក៏បានតភ្ជាប់ប្រទេសចិនជាមួយប្រទេសនានា ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕ អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
កំពង់ផែស្វ័យប្រវត្តិកម្មកុងតឺន័រកំពង់ផែ Qinzhou កំពុងបំពេញការងារផ្ទុក និងទម្លាក់កុងតឺន័រ យោងតាមព័ត៌មានដែលចេញផ្សាយដោយរដ្ឋចិន គិតត្រឹមថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានីយមជ្ឈមណ្ឌលកុងតឺន័រផ្លូវដែក Qinzhou ក្វាងស៊ីរបស់ប្រទេសចិន សម្រេចការចាត់ចែងកុងតឺទ័រសរុបចំនួន ៣៥០១៦០ ទូក្នុងឆ្នាំ២០២២ កើនឡើង២៨.៨% បើធៀបនឹងឆ្នាំមុន ដោយបានសម្រេចគោលដៅភារកិច្ចប្រចាំឆ្នាំ ៤៧ថ្ងៃ មុនកាលកំណត់។ ពេញមួយឆ្នាំនេះ គេរំពឹងថានឹងអាចសម្រេចបានលើសពី...
ថ្ងៃទី១ខែធ្នូ លោកZhaoLijianអ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ កាសែតជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ នូវការបង្ការ និងគ្រប់គ្រង ដោយវិទ្យាសាស្ត្រ និងចំគោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ច និងសង្គមបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំនិងស្ថិរភាព ដោយសមិទ្ធផលបង្ការ និងគ្រប់គ្រងដ៏ល្អប្រសើរ និងរួមចំណែកដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។ តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួង...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបង្កើន “ការគំរាមកំហែងរបស់ចិន” ដែលសន្មតថា ជាលេសដើម្បីពង្រីក ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងរក្សាអនុត្តរភាពយោធារបស់ខ្លួន ដោយហៅវាថាជា “យុទ្ធសាស្ត្រឆ្ពោះទៅរកសហរដ្ឋអាមេរិក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យរូបនេះបានពន្យល់ថា គោលនយោបាយនុយក្លេអ៊ែររបស់ចិននៅតែមានភាពសមស្រប...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារប្រទេសចិន បានបាញ់បង្ហោះយានអវកាសឈ្មោះថា Shenzhou-15 ដែលដឹកនាំក្រុមអ្នកអវកាសយានិកចំនួន ៣រូប ទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ជាទីដែលពួកគេនឹងបញ្ចប់ ការបញ្ជូននាវិកជាលើកដំបូង របស់ប្រទេសនេះនៅក្នុងគន្លងតារាវិថី ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ិនហួ បានរាយការណ៍ដូច្នេះ ។...