វីយែន៖ បេសកជនចិនម្នាក់បានឲ្យដឹងថា ការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់ខ្លួនទេ ហើយនឹងមានតែប្រតិកម្មតបវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Chang អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បាននិយាយដូច្នេះបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីដាក់ទោសទីក្រុងតេអេរ៉ង់។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល IAEA...
បាងកក៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិន ប្តេជ្ញាជំរុញការកសាង សហគមន៍អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអនាគតរួមគ្នា ហើយនឹងធ្វើបន្ថែមទៀត ដើម្បីបង្កើនស្ថិរភាព និងវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិក។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុង សុន្ទរកថាជាលាយលក្ខណ៍អក្សរ ដែលមានចំណងជើងថា ការបន្តប្តេជ្ញាចិត្ត និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការ អាស៊ី-ប៉ាស៊ីហ្វិក ទៅកាន់កម្រិតខ្ពស់ថ្មីមួយ...
ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ដែលពិភពលោកបាននឹងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុង១រយឆ្នាំកន្លងមក លក្ខណៈផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពលេចធ្លោ ហើយការអភិវឌ្ឍរបស់មនុស្សជាតិកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់។ប្រធានបទនៃកិច្ចប្រជុំកំពូលប្រទេសG20 កោះបាលីគឺ “រួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា” ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមគ្នារបស់មនុស្សទាំងឡាយ។ មនុស្សជាតិយើងរស់នៅលើភពផែនដីតែមួយ សាមគ្គីភាពគឺជាកម្លាំង ហើយការបែកបាក់គ្នាគ្មានផ្លូវចេញនោះទេ។ លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ”ការអភិវឌ្ឍសកលកាន់តែប្រកបដោយភាពបរិយាប័ន្ន” គឺមានន័យថាប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នាខណៈពេលរក្សាទុកគំនិតមិនស្របគ្នា រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ តែមិនត្រូវបិទទ្វារនិងមិនទទួលអ្នកដទៃទៀតឡើយ។ “រួមគ្នាការអភិវឌ្ឍន៍របស់ប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ” “ប្រទេសនីមួយៗសុទ្ធតែចង់មានជីវភាពការរស់នៅដ៏ល្អប្រសើរ ហើយការធ្វើទំនើបកម្មមិនមែនជាសិទ្ធិអំណាចពិសេសរបស់ប្រទេសណាមួយឡើយ”…...
រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អង្គការYUNDI និងសមាគមចិនក្រៅប្រទេសខេត្តយូណាន មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំនួន១៥០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនពីសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiangនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីរំលេចពីទំនាក់ទំនងរវាងកម្ពុជានិងចិន លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។...
ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២២ តាមម៉ោង ក្នុងតំបន់សិកា្ខសាលានៃប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្រោមប្រធានបទ «ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងណៃរ៉ូប៊ី រដ្ឋនាធីប្រទេសកេនយ៉ា។ ភ្ញៀវកិត្តិយសគ្រប់រូបបានសម្គាល់ថាការអភិវឌ្ឍថ្មីរបស់ប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់អាហ្វ្រិកហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកផងដែរហេតុដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មីគឺប្រកបដោយសកា្តនុពលដ៏ធំសម្បើម៕
រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាញអង្គការសង្គមស៊ីវិលចិន (CNIE) បានរៀបចំសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅ រដ្ឋាភិបាលអន្តរជាតិ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ សម្រាប់មនុស្សជាតិ” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយមានតំណាងបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមធនាគារខួរក្បាល ស្ថាប័នអ្នកសារព័ត៌មានចំនួន២០០ នៃប្រទេសជាង៧០បានចូលរួម ហើយដោយឡែកភាគីកម្ពុជា ដែលបានចូលរួមរួមមាន៖...
បាលី ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឈានដល់កិច្ចព្រមព្រៀង ជាបន្តបន្ទាប់ ស្តីពីការរក្សាកិច្ចសន្ទនាទ្វេភាគី និងការសម្របសម្រួលក្នុងវិស័យផ្សេងៗ ហើយបានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាអ៊ុយក្រែន ។ កិច្ចប្រជុំនៅមុនកិច្ចប្រជុំកំពូល ក្រុមទាំង២០ នៅកោះរមណីយដ្ឋាន កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីទាំងពីរបានឯកភាពថា ក្រុមការទូតរៀងៗ...
បរទេស៖ ប្រទេសចិន បានកាត់បន្ថយចំនួនពេលវេលា របស់អ្នកធ្វើដំណើរ និងទំនាក់ទំនងជិតស្និទ្ធ របស់អ្នកឆ្លងមេរោគត្រូវតែចំណាយ ក្នុងការដាក់ឱ្យនៅដាច់ពីគេ (ចត្តាឡីស័ក) ដែលជាការក្រិតតាមខ្នាតដ៏សំខាន់ នៃគោលនយោបាយ សូន្យកូវីដ ឬ Covid Zero ដែលបានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ នៅដាច់ពីគេ និងបង្កើនការខឹងសម្បារជាសាធារណៈផងដែរ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយ របស់អាស៊ាន ខណៈកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មានចំនួនប្រមាណ ៦៦៩ពាន់លានដុល្លារ កើនឡើងចំនួន ២៨ភាគរយ ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ នាថ្ងៃទី១១ ខែវិច្ឆិកា...
បរទេស៖យោងតាមការប្រកាសដោយសេតវិមានអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវជួបជាមួយនឹងប្រធានាធិបតីចិន Xi Jinping នៅក្នុងកិច្ចប្រជុំ G20 នាសប្តាហ៍ក្រោយ នេះហើយក្នុងប្រទេសឥណ្ឌូនេស៊ី។ សេតវិមានក៏បានបញ្ជាក់ដែរថាលោក Biden និងលោក Xi នឹងត្រូវពិភាក្សាគ្នាទៅលើប្រធានបទនៃកិច្ចប្រឹងប្រែងមួយដើម្បី អាចថែរក្សាទំនាក់ទំនងរវាងគ្នាជាពិសេសទៅលើបញ្ហាជាប់គាំង ដោយសារបញ្ហាកោះតៃវ៉ាន់ កាលពីពេលចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់អាមេរិក Karine...