ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេសចិន បានបន្តរីករាលដាលខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ដោយចំនួនករណីថ្មី បានកើនឡើងខ្ពស់បំផុតចាប់តាំងពីខែមេសា ហើយអាជ្ញាធរនៅក្រុងក្វាងចូវភាគខាងត្បូងប្រទេស ដែលរងគ្រោះខ្លាំង បានជំរុញឱ្យអ្នកស្រុកធ្វើការនៅផ្ទះ ប៉ុន្តែឈប់នៅទីក្រុង ហើយការបិទខ្ទប់បានធ្វើឡើងស្ទើរគ្រប់កន្លែង ។ គេបានដឹងថា ការស្ទុះងើបឡើងវិញ នៃការឆ្លងមេរោគកូវីដ-១៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី...
By Lisa Martin and Alexis Hontang Southeast Asian countries look set to maintain ties with Russia as a trio of global summits...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្ដល់ឥណទានសម្បទាន ជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់។ លើសពីនេះ ចិន ក៏បានផ្ដល់ឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិ លេខ៧ (ស្ពន់-កំពង់ចាម)។ ការផ្តល់ឥណទានសម្បទាននូវគម្រោងទាំងពីរខាងលើនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៩ វិច្ឆិកា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ នារសៀលថ្ងៃពុធទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ ចំពោះលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានសន្តិភាពនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ កាសែត South China Morning Post បានរាយការណ៍ថា ប្រទេសចិនបានបង្ហាញមីស៊ីលល្បឿនលឿនជាងសំឡេងប្រឆាំងនាវាចុងក្រោយបំផុតរបស់ខ្លួន ដែលជាកំណែនៃ YJ-21 ដល់សាធារណជនជាលើកដំបូងនៅក្នុងកម្មវិធីបង្ហាញមួយកាលពីថ្ងៃអង្គារ។ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាកោះតៃវ៉ាន់ ការលាតត្រដាងនៃមីស៊ីលនេះត្រូវបានគេមើលឃើញថាជាសារមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតដែលមានមូលដ្ឋាននៅហុងកុងបានរាយការណ៍ថា មីស៊ីលចំនួនពីរដែលមានឈ្មោះ ‘2PZD-21’...
កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញ ទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមយន្តហោះពិសេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយចំនួន ស្តីពីកិច្ចសហប្រតិបតិ្តការ អាស៊ីបូព៌ា ព្រមទាំងបំពេញទស្សនកិច្ច...
បរទេស៖ចិនដែលជាអ្នកនាំចូលប្រេងឆៅច្រើនជាងគេបំផុតលើពិភពលោកនោះត្រូវបានគេដឹងថាបានបន្តធ្វើការបញ្ជាទិញប្រេងឆៅយ៉ាងច្រើនសន្ធឹកថែមទៀតកាលពីខែតុលាដែលមានចំនួនសរុបដល់ទៅ៤៣,១៤លានតោនឬប្រហែលជា១០,២លានតោនជារៀងរាល់ថ្ងៃ។ ទិន្នន័យដែលត្រូវបានបង្ហាញដោយសារអជ្ញាធរពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃចន្ទបានបង្ហាញទៀតដែរថាទំហំនៃការនាំចូលកាលពីខែតុលាគឺស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ៤ភាគរយច្រើនជាងគេកាលពីខែកញ្ញានិងខ្ពស់ខ្លាំងជាងខែណាណាទាំងអស់គិតចាប់តាំងតែពីខឧសភា។ កាលពីខែកញ្ញារដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសក្នុងការបង្កើនការនាំចេញប្រេងឆៅដែលបូមចេញពីទីតាំងរុករករបស់ខ្លួនផងដែរដែលមានចំនួនទៅដល់១៥លានតោនជារៀងរាល់ថ្ងៃតាមផែនការនិងអាចចាប់ផ្តើមដំណើរការអនុវត្តកិច្ចការងារនេះចាប់ពីត្រីមាសទី១ឆ្នាំក្រោយនេះតទៅហើយ។ ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងដែរថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសចិនគឺមានការធ្លាក់ចុះដល់ទៅ៤៣ភាគរយកាលពីខែតុលាកន្លងមកធៀបទៅនឹងតួលេខដែលនាំចេញកាលពីខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កិច្ចប្រជុំ COP27 នៅក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទ អគ្គលេខាធិកាអង្គការសហប្រជាជាតិដែលហៅកាត់ថាយូអិនលោក Antonio Guterres បានព្រមានខ្លាំងៗថាពិភពលោកត្រូវតែជ្រើសរើសត្រូវកាត់បន្ថយការបំពុលអាកាសឬត្រូវដាក់ទោសទាំងអស់ទៅកាន់មនុស្សលោកជំនាន់ក្រោយចំពោះមុខ បញ្ហាគ្រោះមហន្តរាយដ៏អាក្រក់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ លោក Guterres បានថ្លែងប្រាប់ទៅកាន់ក្រុមគណៈប្រតិភូទាំងអស់ ដែលកំពុងប្រមូលផ្តុំនិងពិភាក្សាពីវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហា ជម្លោះដែលកំពុងបន្តរវាងអ៊ុយក្រែននិងរុស្សីថា៖មនុស្សលោកពេលនេះ គឺមានជម្រើស២គឺសហការឬវិនាសប៉ុណ្ណោះ ចំពោះមុខបញ្ហាអាកាសធាតុ។ លោក Guterres បានលើកឡើងថា ពិភពលោកទាំងមូលទាំងប្រទេសអ្នកមានបំផុត និងប្រទេសអ្នកក្រីក្រក្តីចាំបាច់ត្រូវតែបង្កើតកត្តសញ្ញាមួយ រវាងគ្នាក្នុងការពន្លឿនការផ្លាស់ប្តូរខ្លួនចេញ...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានចេញសេចក្តីប្រកាសព្រមានទៅកាន់ ចក្រភពអង់គ្លេសថា គួរតែបញ្ចប់សកម្មភាពគាំទ្រទៅដល់ កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ពោលគឺនៅបន្ទាប់ពីពេល ដែលអង់គ្លេសបានអះអាងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់កោះមួយនេះ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងកាលពីថ្ងៃចន្ទថា៖ នៅលើលោកនេះមានប្រទេសចិនតែមួយគត់ ហើយក្នុងនោះកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន។ ពួកយើងអំពាវនាវឲ្យអង់គ្លេសត្រូវតែដាច់ខាត គោរពដែនអធិបតេយ្យភាពរបស់យើង និងឈប់បង្ហាញសញ្ញាដែលមាន កំហុសទៅកាន់ក្រុមផ្តាច់ខ្លួន...