ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសចិន បាននិយាយ នៅថ្ងៃចន្ទនេះថា បាល់ឡុងហោះដែលមានរយៈកម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិក បានហោះហើរពីលើដែន អាកាសរបស់ខ្លួនដោយគ្មាន ការអនុញ្ញាតលើសពី១០ដងចាប់តាំងពីដើមឆ្នាំ២០២២ ដែលនេះធ្វើឲ្យបង្កើនជម្លោះការទូត បន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់ អ្វីដែលខ្លួននិយាយថា ជាចារកម្មរបស់ចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា សហរដ្ឋអាមេរិកបានហោះហើរបាឡុង ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ច្រើនជាង ១០ ដងកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានបាញ់ទម្លាក់ប៉េងប៉ោង បាឡុងចារកម្ម ដែលសង្ស័យពីលើដែនអាកាសរបស់ខ្លួន ដែលប្រទេសចិន បាននិយាយថា...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា អាជ្ញាធរចិន កំពុងរៀបចំបាញ់ទម្លាក់ “វត្ថុហោះមិនស្គាល់អត្តសញ្ញាណ” នៅជិតទីក្រុងឆ្នេរសមុទ្រ Rizhao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន ។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីយន្តហោះចម្បាំង អាមេរិកបានបាញ់ ទម្លាក់ឧបករណ៍ស្រដៀងគ្នា ចំនួនបីក្នុងមួយសប្តាហ៍ ដែលមួយក្នុងចំណោម នោះមានប្រភពមកពីប្រទេសចិន។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi ត្រូវបានក្រសួងការបរទេស នៃប្រទេសចិនបានប្រកាសគ្រោងនឹង ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នាសប្តាហ៍ក្រោយនេះហើយ។ ផែនការបំពេញ ដំណើរទស្សនកិច្ចរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅអំឡុងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីចិន Xi Jinping នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសចិន។...
បរទេស ៖ ប្រភពរបស់ចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា ប្រទេសចិនមានបំណងបង្កើន ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួនដល់ ៩០០គ្រាប់ នៅឆ្នាំ ២០៣៥ ដែលជាការរារាំងប្រឆាំង នឹងសហរដ្ឋអាមេរិក ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារកូរ៉េបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា យោងតាមអ្នកដែលដឹងអំពីបញ្ហានេះ គឺ...
ភ្នំពេញ៖ ជាមួយនឹងសមិទ្ធផល ដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ កម្ពុជាក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីមិត្តដែកថែបចិន ចំពោះការកើនឡើង នូវឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ ។ យោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើទឹកដីចិន នាថ្ងៃទី១០ កុម្ភៈនេះ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបេីយោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភ របស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រធានាធិបតីចិន ស៊ី ជិនពីង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ...
ថ្ងៃទី៩ ខែ កុម្ភៈ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយអត្ថបទវែកញែកថា តាមការប៉ាន់ប្រមាណ ឆ្នាំនេះ អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នឹងឡើងដល់១ភាគ៤ បើនិយាយចំពោះចិននិងពិភពលោក នេះសុទ្ធតែជាដំណឹងល្អ ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ ?លោកស្រី...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា” និងបានឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់៣០០លានយ័ន(ជាង៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។...