ព័ត៌មានអន្តរជាតិ

ចិន ថា យោធាអាមេរិក​ បំពាននៅអ៊ីរ៉ាក់ ស៊ីរី អាហ្វហ្គានីស្ថាន, លួច និងការកេងប្រវ័ញ្ច

បរទេស៖ ទីក្រុងប៉េកាំងបានហៅទីក្រុងវ៉ាស៊ីនតោនថា ជា “អ្នកបង្អាក់ដ៏កំពូល” នៅលើឆាកពិភពលោក ដោយនិយាយថា សហរដ្ឋអាមេរិកស្វែងរក “អនុត្តរភាព” ជាងប្រទេសដទៃទៀត បន្ទាប់ពីមន្ត្រីអាមេរិក បានរិះគន់ប្រទេសចិន ចំពោះការបន្តគោលនយោបាយ “ឈ្លានពាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ត្រូវបានស្នើសុំឱ្យឆ្លើយតប ទៅនឹងការកត់សម្គាល់នាពេលថ្មីៗនេះ ដោយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ដែលបានចោទប្រកាន់សាធារណរដ្ឋ ប្រជាមានិតថា បានព្យាយាម “កែប្រែសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់”។

លោក Wang បាននិយាយថា “វាគឺជាសហរដ្ឋអាមេរិក មិនមែនប្រទេសចិនទេ ដែលបំផ្លាញ និងជាន់ឈ្លីលើច្បាប់អន្តរជាតិ”។ ការពិតបានបង្ហាញឱ្យឃើញ យ៉ាងពេញលេញថា សហរដ្ឋអាមេរិក គឺជាអ្នកបង្អាក់លើច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ។

អ្នកនាំពាក្យរូបនេះ បានបន្តលើកឡើងពី “ការរំលោភបំពាន” ដោយយោធាអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងអាហ្វហ្គានីស្ថាន ក៏ដូចជាការប្រើប្រាស់ទណ្ឌកម្មដោយ “ការបង្ខិតបង្ខំ” “លួច” និង “ការកេងប្រវ័ញ្ច” ដោយនិយាយថា គោលនយោបាយការបរទេស​ របស់អាមេរិកកំពុង “បង្កើត” ការបែងចែក និងរក្សាទុកការប្រឈមមុខគ្នា នៅទូទាំងពិភពលោក»។

លោក Wang បានបន្ថែមទៀតថា អន្តរាគមន៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន ក៏បង្ហាញផងដែរថា ទីក្រុងវ៉ាស៊ីនតោនគឺជា “ប្រភពនៃបញ្ហាជាជាង “អ្នកការពារសន្តិភាព” សម្រាប់ពិភពលោក ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកបានបង្កឱ្យជន់ជោរ នៅក្នុងសមរភូមិអ៊ុយក្រែន ជាមួយនឹងអាវុធច្រើនជាងប្រទេសដទៃទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top