ទ្វារសម្រាប់ការបើកទូលាយ របស់ប្រទេសចិន នឹងមិនបិទឡើយ នឹងបើកទូលាយកាន់តែខ្លាំងឡើង។ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់និងឧឡារិករបស់ប្រទេសចិនចំពោះពិភពលោក ។ បួនឆ្នាំកន្លងមកនេះ ការកសាងនិងអភិវឌ្ឍកំពង់ផែ ពាណិជ្ជកម្មសេរីហៃណាន បានក្លាយទៅជាគំរូមួយ ដែលប្រទេសចិនគោរពពាក្យសន្យា ។ ពេលថ្មីៗនេះ លោកXiJinping ប្រធានរដ្ឋចិន ដែលបានចុះទៅត្រួតពិនិត្យការងារ នៅខេត្តហៃណាន ប្រទេសចិន បានមកដល់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចYang Pu ដើម្បីយល់ដឹងពីសភាពការណ៍ ដូចជាការវិវឌ្ឍរីកចំរើន នៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Yang Pu និងការកសាងកំពង់ផែពាណិជ្ជកម្មសេរី ដែលប្រកបដោយលក្ខណៈពិសេស ប្រទេសចិនជាដើម។ ថ្ងៃដដែល តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសបង្ហាញអោយឃើញថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូល...
តាមទិន្នន័យ ដែលអគ្គនាយកដ្ឋានគយចិន បានប្រកាសកាលពីថ្ងៃទី១៣ ខែមេសា ឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ចិននិងអាស៊ាន សម្រេចបានការនាំចេញនាំចូល ១.៣៥ទ្រីលានយាន់ប្រាក់ចិន ឯចិននិងអឺរ៉ុប សម្រេចបាន១.៣១ទ្រីលានយាន់ប្រាក់ចិន ។ អាស៊ានវ៉ាហួសសហភាពអឺរ៉ុប បានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ចិនម្តងទៀត ។ លោក Li Kuiwen អ្នកនាំពាក្យ និងជាប្រធានផ្នែកវិភាគស្ថិតិនៃអគ្គនាយកដ្ឋានគយចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាន...
ចាប់តាំងពីកំណែទម្រង់ សេដ្ឋកិច្ចចិន ឬកំណែទម្រង់ និងការបើកទូលាយ ដែលត្រូវបានទទួលស្គាល់ថា ជាការបើករបស់ប្រទេសចិន គឺជាកម្មវិធីកំណែ ទម្រង់សេដ្ឋកិច្ចដែលហៅថា «សង្គមនិយមតាមបែបផែនចិន» និង«សេដ្ឋកិច្ចទីផ្សារ សង្គមនិយម» លោក តេង ស៊ាវពីង ត្រូវបានចាត់ទុកថាជា «ស្ថាបត្យករ និង ប្រតិបត្តិករ» កំណែទម្រង់ បានចាប់ផ្តើម ផែនការ កំណែទម្រង់នេះ...
ខណៈពេលដែលវិបត្តិអ៊ុយក្រែន ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីជាបន្ទាន់ សហរដ្ឋអាមេរិក មិនត្រឹមតែមិនបានគិតពិចារណាពីការជំរុញ ឱ្យធ្វើការចរចាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្តការដាក់ទណ្ឌកម្ម ជាញឹកញាប់ដែលបណ្តាលឱ្យវិបត្តិអ៊ុយក្រែន កាន់តែមានភាពតានតឹងបន្ថែមទៀត ប្រៀបដូចជាយកសាំងមកចាក់លើភ្លើង ។ នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់មួយចំនួន នៃទីក្រុងវ៉ាស៊ីនតោន បានបញ្ចេញការគំរាមកំហែង យ៉ាងមមាញឹកទៅកាន់ប្រទេសនានា ក្នុងក៏នោះបូករួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ។ កាលពីថ្ងៃទី ៦ ខែមេសា លោកស្រី...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថារដ្ឋាភិបាលចិន បានធ្វើការរិះគន់ ទៅលើទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ៗ ដែលបង្កើតឡើង ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ទៅលើទីក្រុងមូស្គូដោយអះអាងថា វាគឺជាឧបករណ៍ខុសឆ្គងមួយស ម្រាប់ដោះស្រាយបញ្ហាវិបត្តិដែលកំពុងកើតឡើង។ លោក Zhao Lijian អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានថ្លែងប្រាប់ទៅកាន់បណ្តាអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញនេះថា៖ចំនួនទណ្ឌកម្មសេដ្ឋកិច្ច ដែលកំពុងកើនឡើង នឹងមិនអាចជួយអ្វីបាន ទៅដល់ស្ថានភាពនេះឡើយ ប៉ុន្តែវាកាន់តែធ្វើឲ្យមានបញ្ហាប៉ុណ្ណោះសម្រាប់ពិភពលោក...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃចន្ទនេះបានឲ្យដឹងថាខ្លួន នឹងរក្សាគោលនយោបាយទំនាក់ទំនងមិត្តភាព ជាមួយប៉ាគីស្ថានមិនថាស្ថានភាពនយោបាយក្នុងប្រទេសប៉ាគីស្ថាន ប្រែប្រួលយ៉ាងណានោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយ នៅពេលឆ្លើយសំណួរទាក់ទងនឹងរដ្ឋសភាប៉ាគីស្ថាន ដែលអនុម័តសំណើគ្មានទំនុកចិត្ត ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Imran Khan កាលពីថ្ងៃទី១០ ខែមេសា។ លោក...
បរទេស៖ សម្ព័ន្ធមិត្តរុស្ស៊ីគឺប្រទេស ស៊ែប៊ី បានទទួលយកប្រព័ន្ធប្រឆាំងយន្តហោះ ទំនើបរបស់ចិន នៅក្នុងប្រតិបត្តិការបិទបាំងមួយ នៅចុងសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភ ពីលោកខាងលិចថា ការបង្កើនអាវុធនៅតំបន់បាល់កង់ នៅពេលមានសង្រ្គាម នៅអ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិភាព ដ៏ផុយស្រួយនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យឹងថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា...
ប៉េកាំង៖ ប្រទេសចិន បានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទទូចចង់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ ចិន ជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមទាំងបីរវាង ចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានលើកឡើងថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកស្រី Pelosi...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលជាបន្ទាន់នូវផែនការ លក់អាវុធឱ្យតៃវ៉ាន់ និងបញ្ឈប់ទំនាក់ ទំនងយោធា ជាមួយតៃវ៉ាន់ ដើម្បីចៀសវាងការបង្កការខូចខាត បន្ថែមទៀត ដល់ទំនាក់ទំនងចិន-អាមេរិក និងទំនាក់ទំនងរវាងយោធារបស់ពួកគេ។ លោក Tan Kefei អ្នកនាំពាក្យ ក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការ កត់សម្គាល់នេះ ជាការឆ្លើយតប...
កាលពីថ្ងៃទី ៦ ខែមេសា ពេលឆ្លើយតបនឹងសំណួរ អំពីករណីស្លាប់បាត់បង់ជីវិត របស់ជនស៊ីវិលនៅឃុំប៊ូកា ប្រទេសអ៊ុយក្រែន លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងថា ការចោទ ប្រកាន់ណាមួយសុទ្ធ តែត្រូវផ្អែកលើការពិត មុនពេលទទួលបានការ សន្និដ្ឋានពាក់ព័ន្ធ នៃការស៊ើបអង្កេត បណ្តាភាគីនានា គួរតែរក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងការចោទ...